អ្នកចូលរួមបានឃើញគ្រាប់បែកនោះនៅម៉ោងប្រមាណ ១១ព្រឹក គឺនៅក្រោយពេលដែលអ្នកចូលរួមភាគច្រើនបាននាំគ្នាហែក្បួនជាមួយ លោក សម រង្ស៊ី ទៅធ្វើពិធីបួងសួងនៅព្រះអង្គចេកព្រះអង្គចម។
សមត្ថកិច្ចបានសន្និដ្ឋានថា គ្រាប់បែកចាស់មួយគ្រាប់នោះទំនងជាកប់នៅក្នុងដីជាច្រើនឆ្នាំមក ហើយ។ វាអាចលេចចេញពីដីនៅពេលមានមនុស្សច្រើនទៅជាន់លើដីដែលបានកប់ វា។ មកដល់ពេលនេះ សមត្ថកិច្ចពុំបានសង្ស័យថា អាចមានមនុស្សដាក់គ្រាប់បែកនោះឡើយ។
យ៉ាងណា អ្នកនៅកន្លែងប្រទះឃើញគ្រាប់បែក និងអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលការជួបប្រជុំនោះ នៅតែចាត់ទុកថា គ្រប់បែកមួយគ្រាប់នោះ គឺត្រូវគេដាក់ ព្រោះគេពុំបានប្រទះឃើញស្នាមដីស្រុត ឬរបើក ដែលអាចអោយគ្រាប់បែកនោះលេចចេញមកឡើយ។
មកដល់ពេលនេះ សមត្ថកិច្ចកំពុងឃ្លាំមើលនៅទីតាំងមានគ្រាប់បែកនោះ រង់ចាំសមត្ថកិច្ចជំនាញពិនិត្យ និងដោះគ្រាប់បែក។ គ្រាប់បែកនោះ គឺស្ថិតក្នុងសភាពសឹករេចរឹលខ្លាំង ជាពិសេសកន្លាស់របស់វាបានសឹកស្ទើររបេះដាច់ ធ្វើអោយរលង់ស្លាបព្រា ដែលមានន័យថា វាអាចផ្ទុះបានគ្រប់ពេលវេលានៅពេលដែលមានកម្លាំងប៉ះពាល់ខ្លាំង ឬរមៀលខ្លាំង។
នៅក្នុងការជួបប្រជុំនៅព្រឹកនេះ គឺមានពលរដ្ឋចូលរួមជាង ២.០០០នាក់ ក្នុងពេលនោះ មេដឹកនាំគណបក្សប្រឆាំងគឺ លោក សម សង្ស៊ី និង លោក កឹម សុខា បានប្រកាសកៀងគរអ្នកសៀមរាប អោយចូលរួមបាតុកម្មប្រឆាំងលទ្ធផលឆ្នោត ដែលគ្រោងធ្វើនៅភ្នំពេញ នៅថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា។
-------------
ប្រភព៖នាវា
រក្សាសិទ្ធិ © ២០០៦ វិទ្យុអាស៊ីសេរី ។ បោះពុម្ពផ្សាយបន្តដោយមានការអនុញ្ញាតពីវិទ្យុអាស៊ីសេរី ដែលមាន អាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org ។