ហ្វាំងឡង់៖ ពិតណាស់មានមតិជាច្រើន ដែលមិនហានចូល ទៅកាន់ឧទ្យានខ្មោច ដែលត្រូវបានគេបង្កើត ឡើងនៅហ្វាំងឡង់ ។ សួនច្បារខ្មោចនេះដែរ ត្រូវបានបង្កើតឡើង ជាមួយនឹងផ្ទៃក្រឡា រាប់សិបម៉ែត្រការ៉េ ដោយមានរូបចម្លាក់ ខ្មោចជាច្រើន ។ ឧទ្យានខ្មោចនេះ ត្រូវបានគេដាក់ឈ្មោះថា ឧទ្យាន Parikkala ។
Parikkala គឺជាឧទ្យានមួយដែល ស្ថិតនៅក្នុងចំណោមឧទ្យានខ្មោច ល្បីៗជាច្រើននៅក្នុង ប្រទេសហ្វាំងឡង់ ហើយមានរូបចម្លាក់ មិនតិចជាង ៤៥០ ដែលយកតាម រចនាបទរបស់ប្រទេស ហ្វាំងឡង់ បង្កើត ដោយអ្នកគូររូបល្បី Veijo Ronkkonen និងជាម្ចាស់ឧទ្យានខ្មោចនេះ ដោយបញ្ចប់ក្នុងអំឡុងឆ្នាំ ១៩៦១ ។
និយាយពី ជីវិតរបស់ Veijo Ronkkonen ដែលជាម្ចាស់ឧទ្យាន នេះដើមឡើយជា កម្មករ រោងចក្រក្នុងទីក្រុងហ្វាំងឡង់ ក្រោយពីឈប់ធ្វើការនៅ រោងចក្រនោះ គាត់បាន ទៅរស់នៅ ក្បែរព្រៃ Parikkala ។ ដោយមានចំណង ចំណូលក្នុងការឆ្លាក់ លោកក៏បានឆ្លាក់គំនូរ ទាំងនោះដោយ សេចក្តីត្រេកត្រអាល ជាទីបំផុត។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបចម្លាក់ទាំងនោះ បានបង្កើតឡើង ដើម្បីរំឭកគុ ណដល់អ្នកនិពន្ធ តែប៉ុណ្ណោះ ៕