Wednesday, September 25, 2013

ប្រភព៖Khmeronlinenews
ភ្នំពេញ៖ ហេតុ​ការណ៍​គួរ​អោយ​ភ្ងាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៣​នេះ ដោយ​ស្ត្រី​វ័យ​២៨​ឆ្នាំ​ម្នាក់​ត្រូវ​ជន​ល្មើស​បាញ់​សម្លាប់​ចំនួន​៣គ្រាប់​នៅ​ជិត​ស្ថានីយ៍​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ខណៈ​ដែល​នាង និង​ក្រុម​គ្រួសារ​ទើប​ត្រលប់​មក​ពី​វត្តឧត្តុង្គ។ តាម​ម្តាយ​របស់​ជនរង​គ្រោះ​បានអោយ​ដឹងថា​ការ​បាញ់​នេះ​ជាករណីប្លន់។ បច្ចុប្បន្ន​សមត្ថកិច្ចនគរ​បាល​កំពុង​ធ្វើការ​ស្រាវជ្រាវ​និងកំណត់​មុខសញ្ញាជន​ល្មើសដើម្បីផ្តន្ទាទោស​តាម​ច្បាប់៕


ស្រ្តី​វ័យ​២៨​ឆ្នាំ​ម្នាក់​ត្រូវ​ជន​ល្មើស​បាញ់​សម្លាប់ចំ​នួន​៣​គ្រាប់​នៅ​ជិត​ស្ថានីយ៍​ទូ​រទស្សន៍​អាស៊ី​អាគ្នេយ៍ (Video)