ថ្វីដ្បិតកិច្ចប្រជុំកំពូលនេះមិនបានចេញជាសេចក្តីប្រកាសរួម ដូចកិច្ចប្រជុំកំពូលនាថ្ងៃម្សិលមិញក៏ដោយ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលនេះមជ្ឈដ្ឋាននានាបូករួមទាំង អ្នកសារព័ត៌មានជាតិ – អន្តរជាតិផង បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងផលិតផលមួយចំនួនត្រូវបានយកមក ប្រើប្រាស់នៅក្នុងកិច្ចប្រជុំ និងទទួលបានការផ្តោតអារម្មណ៍ពី «សម្តេចតេជោ សែន» គឺ ភេសជ្ជៈ Coca Cola និងទឹកបរិសុទ្ធ Vital ត្រូវបានយកមកទទួលគណៈប្រតិភូក្នុងកិច្ចប្រជុំ និងទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល LG របស់បុគ្គលិកអ្នកយកព័ត៌មានវិទ្យុ VOD បានក្លាយជាទីចាប់អារម្មណ៍របស់ «សម្តេចតេជោ សែន» ដោយសម្តេចបានទទួលយកទូរស័ព្ទដៃម៉ូដែល LG នេះទៅពិនិត្យផ្អៀងផ្អងមើលទៀតផង។
មជ្ឈដ្ឋានអ្នកវិភាគផ្នែកពាណិជ្ជកម្មបានលើកឡើងថា ទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល LG ភេសជ្ជៈ Coca Cola និងទឹកបរិសុទ្ធម៉ាក Vital ប្រាកដជានឹងមានស្ថានភាពល្អប្រសើរឲ្យតែមានឱកាសក្លាយជាទី ចាប់អារម្មណ៍ និងក្លាយជាមុខសញ្ញាប្រើប្រាស់របស់ថ្នាក់ដឹកនាំប្រទេសនៅក្នុង កិច្ចប្រជុំសំខាន់ៗ ពីព្រោះវាហាក់ដូចជាការផ្សាយពាណិជ្ជកម្មឲ្យផលិតផលទាំងនោះដែរ៕
ប្រភព៖ដើមត្នោត