Tuesday, September 17, 2013

តាមប្រភពព័ត៌មាន គេហទំព័រ Singaporeseen របស់សឹង្ហបូរី កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៣ បានប្រាប់ឲ្យដឹងថា រូបភាពទាំងនេះ គឺជាប្រភេទសត្វកម្របំផុត ដែលជិតផុតពូជ ពីពិភពលោកយើងទៅហើយ។ សត្វទាំងនេះ ភាគច្រើនជាប្រភេទសមុទ្រ ដូចជាត្រីមួយ ប្រភេទដែលធំជាងគេបំផុត ក្នុងចំណោមសត្វ ក្នុងមហាសមុទ្រ ត្រូវបានគេជឿថា ជាប្រភេទសត្វសមុទ្រ ដែលមានប្រវែង ៥០ ហ្វីត។
ពួកអ្នកស្រាវជ្រាវនិយាយថា ជាត្រី oar ឬត្រីបូរជាប្រភេទត្រី ដ៏កម្របំផុត ហើយត្រីនេះ ចូលចិត្តរស់នៅក្នុងជម្រៅទឹក 3000 ហ្វីត។ ក្រៅពីសត្វសមុទ្រកម្រ ដែលអ្នកស្រាវជ្រាវ បានរកឃើញ ក៏នៅកង្កែបមួយពណ៌ ខ្មៅលាយពណ៌ផ្កាឈូក និងសត្វប្រើសដែល មានចង្កូមប្រវែង ៣ អ៊ីញ និងប្រភេទសត្វចម្លែកៗ ជាច្រើនទៀត ៕












ប្រភព៖Lookintoday

ទស្សនា​រូបភាព​សត្វ​ប្លែកៗ ជិត​ផុតពូជ​នៅ​លើ​ពិភពលោក