Friday, September 27, 2013

ប្រភព៖វត្តភ្នំ
សុភមង្គល និង​សុខភាព​ផ្លូវភេទ​កើតមានឡើង​បាន​ល្គឹ​ក​ណា​តែ​​មា​ន​កា​រ​​គោរព​គ្នា​ទៅវិញទៅមក​និង​ចេះ​វិធី​ក្នុង​ការរួម​រ័ក្ស មេត្រី​ជាមួយគ្នា​រវាង​ដៃគូ​សេ្ន​ហ៍​។ ដើម្បី​ធ្វើ​ឲ្យ​ជីវិតសម្ព័ន្ធ​របស់​ស្វាមី​-​ភរិយា​សមស្រប​ប្រកប​ទៅតាម បំណងប្រាថ្នា​នោះភាគី​បុរស​ត្រូវតែ​ចៀសវាង​ឲ្យ​បាន​នូវ​ចលនា​ទាំងឡាយ​ដូចខាងក្រោម​នេះ​៖

១-​ការ​ភេ្ល​ច​ឱបថើប​បោស​អង្អែល​ឲ្យ​គ្នា​ទៅវិញទៅមក​
​ការនិយាយ បែប​យ៉ាងនេះ​ប្រហែលជា​អ្នក​មិន​ជឿ​នោះទេ ប៉ុន្តែ​នៅក្នុង​រូបភាព​ជាក់ស្តែង​វិញ​នោះ ប្រាកដ​ណាស់​ថា បុរស​ភេទ​មិន​ចូល​ចិត្តការ​ថើប ការ​ជញ្ជក់ ឬ​កា​រប​បាស​អង្អែល​សព្វ​ទីកន្លែង​នៅលើ​រូប​កាយ​ដៃគូ​របស់​ខ្លូន​នោះឡើយ កាលណា​ឈានដល់​ដំណាក់កាល​បើក​ការវាយលុក​ល​នៅលើ​គ្រែ​ហើយ​នោះ​។ ហេតុ​ដូច​មេ្ត​ច​ក៏​គេ​ធ្វើ​អីចឹង​?
​បើ តាម​ការ​ទូន្មាន​ពី​អ្នក​កាម​សាស្ត្រ​វិញ​នោះ បុរស​នោះ​គួរ​ណាស់​តែ​ឱបថើប​បបោសអង្អែល​ស្ត្រី​ជា​ដៃគូ​រួម​គ្រែ​ខ្នើយ ជាមួយគ្នា​ពេលដែល​គេ​កំពុងតែ​នែបនិត្យ​ជាមួយគ្នា ដោយសារតែ​ការធ្វើ​យ៉ាងនេះ​នឹង​នាំ​ឲ្យ​គេ​ទាំងពីរ​នាក់​កើតមាន​ស​ន្ទុះ អារម្មណ៍​ស្របគ្នា​និង​ព្រម​គ្នា​ក្នុងពេល​តែមួយ​តែម្តង​។​

២-​ការចាប់អារម្មណ៍​តែ​ទៅលើ​ចំណុច​សំខាន់​ដោយ​មិនបាន​គិតដល់​រូប​កាយ​សរីរៈ​ទាំងមូល​របស់​ដៃគូ​ខ្លួន​
​បុរស ភាគច្រើន​ណាស់​ដែល​ចាប់អារម្មណ៍​ទៅលើ​រូប​កាយ​របស់​ដៃគូ​ស្ត្រី​ជា​ដៃគូ (​ភរិយា​) ត្រង់ចំណុច​សំខាន់​ផ្តោត​ចំពោះ​ការ​រួមភេទ​សម្ព័ន្ធ​តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ដើម្បី​ឲ្យ​គេ​ទាំងពីរ​នាក់​ទទួលបាន​លទ្ធផល​ដ៏​ល្អ​តាម​បំណងប្រាថ្នា នៅក្នុង​រឿង​គ្រែ​ខ្នើយ​នោះ មិត្ត​បុរស​ទាំងឡាយ​ក៏​គួរតែ​ចាប់អារម្មណ៍​ដល់​ផ្នែក​ផ្សេងៗ​ទៀត ដែលមាន​នៅលើ​សរីរាង្គ​កាយ​របស់​នាង ពិសេស​គួរ​ណាស់​តែមាន​សកម្មភាព​បបោសអង្អែល​រូប​កាយ​របស់​ដៃគូ​ឲ្យ​បាន​សព្វ គ្រប់​កន្លុកកន្លៀត​ទាំងអស់​ផងដែរ​។​

៣-​ជៀសវាង​កុំ​ឲ្យ​នាង​ថប់​ស្ទះដង្ហើម​ឲ្យ​សោះ​
​ខណៈ​មានការ​នែបនិត្យ​ជាមួយគ្នា មិត្ត​បុរស​ក៏​មិនត្រូវ​ទម្លាក់​ទម្ងន់​នៃ​រូប​កាយ​របស់ខ្លួន​ទាំងស្រុង ទៅ​ផ្អើ​ប​ពីលើ​រូប​កាយ​របស់​នាង​នោះឡើយ ដែល​ការធ្វើ​យ៉ាងនេះ​ប្រាកដជា​នឹងធ្វើ​ឲ្យ​ដៃគូ​របស់ខ្លួន​ស្ទះដង្ហើម ពិបាក​ក្នុង​ខ្លួន​ខ្លាំងណាស់​។ សូមអ្នក​កុំ​គិតតែ​ពី​សេចក្តីសុខ​ស្រណុក​ស្រួល​តែម្នាក់ឯង​ខ្លាំងពេក​។ នៅពេលណា​អារម្មណ៍​ពុះ​ក​ញ្ច្រោ​ល​ចាប់​ឈានដល់​ការចាប់ផ្តើម​បើក​វាយលុក ហើយ​នោះ សូមអ្នក​ប្រាប់​ដំណឹង​នេះ​ដល់​នាង​ផង ដើម្បី​ឲ្យ​នាង​បាន​ត្រៀមលក្ខណៈ​ជាមុន រួមសហការ​គ្នា​ឈានដល់​ការសម្រេច​កាម​ព្រមៗ​គ្នា​តែម្តង​។​

៤-​ការ​ឈានដល់​គោលដៅ​មុន ឬ​ក្រោយពេល​ពេក​
​បុរស ត្រូវតែមាន​ម្ចាស់ការ​នៅលើ​សមរភូមិ​ប្រយុទ្ធ​ដោយ​ត្រូវ​ចេះ​ប្រើ អារម្មណ៍​ទប់​ផ្លូវចិត្ត​ឲ្យ​ជាប់​។ បុរស​ត្រូវតែមាន​អារម្មណ៍​ថា ត្រូវ​ទៅដល់​គោលដៅ (​ពេល​បញ្ចេញ​ទឹក​អសុច​របស់ខ្លួន​) នៅក្នុង​ដំណាក់កាល​ព​ណាមួយ​ឲ្យ​បាន​សមស្រប​។ ប្រសិនបើ​អ្នក​មិនអាច​ទប់ខ្លួន​រហូត​ប​ណ្តា​ល​ឲ្យ​ឈានដល់​គោលដៅ​លឿន​ពេក ឬ​ឆាប់​ពេក ប្រាកដជា​នាំ​ឲ្យ​នាង​ពិបាក​ទ្រាំ​ណាស់ ព្រោះតែ​មិនទាន់​រលត់​ចំណង់​នៅឡើយ​។ ប៉​ន្តែ​ប្រសិនបើ​បន្ត​វាយលុក​រហូត​អស់​ពេល​យូរពេក​នោះ​ក៏​មិនល្អ​ដែរ ដោយសារតែ​ធ្វើ​ឲ្យ​នាង​ពិបាក​ទ្រាំ​ហើយ​ទទួល​អារម្មណ៍​ថា ក្តៅ​ផ្សា​ឈឺ​អួល​ទៅវិញ​ទេ​។​
​មាន វិធី​តែមួយគត់ ប្រសិនបើ​ភាគី​បុរស​មិនអាច​ទប់​អារម្មណ៍​បាន​មូល​ម្ចាស់ការ​លើ​ខ្លួនឯង ទេនោះ បុរស​គួរ​ណាស់​តែមាន​វិធីសាស្ត្រ​ធ្វើការ​ថើប​ថែ​បបោសអង្អែល​ដៃគូ ស្ត្រី (​ភរិយា​របស់ខ្លួន​) ឲ្យ​បានយូរ​បន្តិច ជាការ​ដាស់​រំញោច​បង្កាត់ភ្លើង​ស្នេហា​របស់​នាង​ឲ្យ​ពុះ​ក​ញ្ច្រោ​ល​ខ្លាំង ជាការ​ចាំបាច់​មុនពេល​បើក​សមរភូមិ​វាយប្រហារ ហើយក៏​ដើម្បី ឲ្យ​នាង​បាន​ដល់​គោលដៅ​ជាមុនសិន​ទើប​បើក​ការវាយលុក​ជា​ក្រោយ​ក៏បាន​។​

៥-​មិន​ប្រាប់​ឲ្យ​នាង​បានដឹងខ្លួន​ជាមុន​ថា អ្នក​ដល់​គោលដៅ​ហើយ​នោះ គឺជា​កំហុស​របស់​ភាគី​បុរស​
​នៅពេល​រួមភេទ​សម្ព័ន្ធ​នោះ ប្រសិនបើ​អ្នក​ហៀ​ប​ដល់​គោលដៅ​ទៅហើយនោះ អ្នក​ក៏​ត្រូវតែ​ផ្តល់ដំណឹង​នេះ​ឲ្យ​នាង​បានដឹង​ផងដែរ ដើម្បី​ទាំងពីរ​នាក់​បាន​ឈានដល់​គោលដៅ​ជាមួយគ្នា​ព្រម​ពេល​តែមួយ​តែម្តង​។ ប្រសិនបើ​មិនបាន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ ប្រាកដជា​ធ្វើ​ឲ្យ​ស្ត្រី​ជា​ដៃគូ​របស់​អ្នកទទួល​អារម្មណ៍​ថា ពិបាក​ទ្រាំ​បំផុត​ទៅវិញ​ទេ​។​

៦-​ការប្រើ​ពេល បញ្ច​ញ​សម្ពាធ​ដោយ​ធ្វើ​ចលនា​ខ្លាំងៗ​ប្រៀបបាន​នឹង​អំពើ​ឃោ​ឃៅ​នោះ ជា​រឿង​មិនល្អ​ទេ នៅពេល​ប្រព្រឹត្ត​រឿង​លើ​គ្រែ​ខ្នើយ​
​ជាមួយនឹង ស្ត្រីភេទ ការប្រើ​អំពើ​បែបនេះ​ប្រាកដជា​នាំ​ឲ្យ​នាង​ភ័យ​ខ្លាចរអា​ទៅវិញ​ទេ រហូតដល់​លែងមាន​អារម្មណ៍​រួម​រ័ក្ស​ផង​ទៅទៀត​។ អ្នក​គួរ​ណាស់​តែ​ប្រព្រឹត្តិ​ចលនា​នីមួយៗ​ដោយ​ថ្នមៗ​ជាមួយ​ដៃគូ​របស់​អ្នក​តាមបែប “Fairplay” ដោយ​ចាប់ផ្តើម​តាំងពី​ដំបូង​រហូតដល់​ចប់​ការប្រយុទ្ធ​នោះ​។​
​ប្រសិនបើ អ្នក​ប្រើ​កម្លាំង​វាយលុក​យ៉ាងខ្លាំងៗ ឬមួយ​ក៏​ប្រើ​ថាមពល​ណា​ឲ្យ​ខ្លាំង​លើសពី​ការដែល​នាង​ទ្រាំទ្រ​នោះ ប្រាកដ​ណាស់​ថា ពេល​ក្រប​ទឹកឃ្មុំ​ប្រាកដជា​ត្រូវ​បញ្ចប់​ទៅវិញ​យ៉ាង​ជូរចត់​ជាមិនខាន​។​

៧-​ភាព​ស្ងៀមស្ងាត់​ពី​ភាគី​បុរស​ជា​រឿង​គ្មាន​ន័យ​
​ប្រាកដ​ណាស់ ពេលដែល​រួម​រ័ក្ស​ជាមួយ​ដៃគូ​នៅលើ​គ្រែ​នោះ អ្នក​ប្រាកដជា​ចង់​ស្តាប់​នូ​ង​អ្វីដែល​នាង​កំពុងតែ​និយាយ​ដោយ​សភាវៈ​មួយ ពេលដែល​នាង​កំពុងតែ​បញ្ចេញវាចា​បញ្ជាក់​ពី​អារម្មណ៍​របស់​នាង​ពោរពេញ​ទៅ ដោយ​សេចក្តីសុខ គួបផ្សំ​ជាមួយនឹង​សម្លេង​ថ្ងូ​ច​ថ្ងូរ​ហ៊ឹៗ​ផង​នោះ​។​
​ដូច្នេះ ហេតុដូចម្តេច​បានជា​អ្នក​មិន​បញ្ចេញវាចា​បញ្ជាក់​ពី​អារម្មណ៍​ប្រហាក់ ប្រហែល​គ្នា​នេះ​របស់​អ្នក​ឲ្យ​នាង​ស្តាប់​វិញ​ផង​ទៅ​?​។​

៨-​ជៀសវាង​ការធ្វើ​ចលនា​ខ្លាំងៗ ឬ​ញាប់​ពេល​រហូតដល់​នាង​ដង្ហក់​ស្ទើរ​ដាច់ដង្ហើម​
​ជា ការធម្មតា​របស់​មនុស្ស​នោះទេ បើ​និយាយ​ពី​រឿង​រួម​គ្រែ​ខ្នើយ​។ ពេល​ភាគី​បុរស​ជិត​ឈានដល់​គោលដៅ​របស់ខ្លួន​ហើយ​នោះ គេ​តែងតែ​ធ្វើ​សកម្មភាព​កាន់តែខ្លាំង កាន់តែ​ញាប់​រន្ថើន​ឡើង​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​ការចាប់ផ្តើម​វាយលុក​បាន​ប្រព្រឹត្ត​អំពើ​បែបយ៉ាង នេះ​រហូត​ដល់ពេល​បញ្ច​ប់​សកម្មភាព​នោះ ប្រាកដ​ណាស់ដែរ​ថា ការប្រព្រឹត្ត​យ៉ាង​ដូច្នេះ​នឹងធ្វើ​ឲ្យ​នាង​កើត​អា​ការៈឈឺចាប់​យ៉ាង ខ្លាំង ទាំង​ផ្លូវ​ការយ​នឹង​ផ្លូវចិត្ត​ដែល​អាច​ថែម​រយះ​រហែក​ទ្វារមាស​ទៀតផង ក៏សឹងមាន​។ នៅ​មិនទាន់​អស់​នោះទេ ដោយសារតែ​អាកា​រៈ​បែប​យ៉ាងនេះ​ក៏​នឹង​នាំ​ឲ្យ​នាង​កាន់តែ​មានការ​ភ័យ ខ្លាច​ពីព្រោះ​ប្រៀបបាន​ទៅនឹង​ការធ្វើ​ទារុណកម្ម​ទៅវិញ​។​
​សុភាព ស្ត្រី​ភាគច្រើន​ណាស់​ដែល​ចង់បាន​មនោសញ្ចេតនា​ល្អូក​ល្អឺ​ក ការ​បបោសអង្អែល​ថ្នាក់ថ្នម​ដោយ​ស្រទន់​ជំនួស​ឲ្យ​ការប្រព្រឹត្ត​ធ្ន​ន់​ដៃ នោះ ប្រៀបបាន​នឹង​ការរំលោភបំពាន​ផ្លូវភេទ​ពោរពេញ​ដោយ​ហិង្សា​ទៅវិញ​ទេ​៕

ប្រការ​ដែល​ត្រូវ​ចៀសវាង​ឲ្យ​បាន​សម្រាប់​សុខភាព​ផ្លូវភេទ​