ប្រភព៖វត្តភ្នំ
សុខភាព ៖ បើអ្នកចូលចិត្តប្រើ Laptop ឆែកសារអ៊ីមែល និងហ្វេសប៊ុក មុនចូលគេង ការស្ទង់មតិថ្មីមួយ តាមអ៊ីនធើរណេត បានបង្ហាញថា វាមិនត្រឹមតែកាត់បន្ថយ ពេលគេងរបស់អ្នកទេ ប៉ុន្តែវាក៏បំផ្លាញជីវិតសិចរបស់អ្នកផងដែរ។ យោងតាមលទ្ធផលនៃការស្ទង់មតិមនុស្សជំទង់ ២.០០០នាក់ ដោយអ្នកឆ្លើយតបជិត១៥% ទទួលស្គាល់ថា មានសិចតិច ដោយសារទម្លាប់ឆែកអ៊ីនធើរណេត។
អ្នកឆ្លើយតបជិតពាក់កណ្តាល បាននិយាយថា ពួកគេបានចំណាយពេល៩០នាទី លើកុំព្យូទ័រយួរដៃ ឧបករណ៍ Tablet ដូចជា iPad ទូរស័ព្ទដៃទំនើប ខណៈនៅលើគ្រែ ដែលជំរុញឱ្យពេលមធ្យមនៃការគេងរបស់ពួកគេ ជ្រុលដល់កណ្តាលអធ្រាត្រ ដោយកាលពី១០ឆ្នាំមុន ម៉ោងចូលគេងមធ្យម របស់ពួកគេ គឺម៉ោង១០:៣០នាទីយប់។ លើសពីនេះ អ្នកឆ្លើយតបប្រមាណ២៥% និយាយថា ពួកគេឆែកអីុនធើរណេតលើគ្រែ ខណៈ១៥% មើលទូរទស្សន៍លើកុំព្យូទ័រយួរដៃ ឬឧបករណ៍ Tablet មុនពេលគេង។ ចំណែកមនុស្សវ័យចំណាស់ និយាយថា ពួកគេអានសៀវភៅមុនចូលគេង។
យោងតាមការស្ទង់មតិរបស់ TeleNav បង្ហាញថា ម្ចាស់ទូរស័ព្ទទំនើបម្នាក់ ក្នុងចំណោម៣នាក់ បានអះអាងថា ពួកគេសុខចិត្តទៅ ដោយមិនបាច់មានសិច ជាជាងទៅ ដោយគ្មានទូរស័ព្ទ រយៈពេល១សប្តាហ៍។ រីឯការស្ទង់មតិ The 2011 Sleep in American Poll ក៏បានបង្ហាញថា មនុស្ស៩៥% ទទួលស្គាល់ថា បានឆែកអ៊ីនធើរណេត មើលទូរទស្សន៍ ឬផ្ញើសារ មុនពេលចូលគេង។
ចំណែកការស្រាវជ្រាវដោយឡែកមួយទៀត ពីមជ្ឈមណ្ឌលស្រាវជ្រាវពន្លឺ នៃវិទ្យាស្ថានបច្ចេកវិទ្យារេនស៍សេឡារ ក៏បានរកឃើញថា ការសម្លឹងមើលអេក្រង់ពន្លឺ ដូចជា iPads និងឧបករណ៍ Talbets ផ្សេងទៀត អាចធ្វើឱ្យមិនងងុយគេង ដោយសារវាទប់ស្កាត់មេឡាថូនីន៕