ប្រភព៖lookingtoday
ភ្នំពេញ៖ តារាចម្រៀងប្រុស ឆន សុវណ្ណរាជ ដែលធ្លាប់បានប្រាប់ថា មិនទាន់ច្បាស់ពីថ្ងៃទៅសម្ដែងនៅប្រទេសបារាំងពេលនេះ បានចាកចេញពីប្រទេសស្ងាត់ៗ និងថែមទាំងដឹកដៃស្រីស្អាត ផន នីដា ហៅស្រីខួច ទៅជាមួយទៀត។ ការចាកចេញរបស់អ្នកទំាងពីរ នាំឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនិង មានមន្ទិលសង្ស័យ ព្រោះកន្លងមក មិនដែលមានព័ត៌មានថា តារាចម្រៀងទាំងពីរនេះ បង្ហើបឲ្យដឹងទាល់តែសោះ ពីគម្រោងទៅសម្ដែងរួមគ្នា នៅលើទឹកដីបារាំង ។
តារាចម្រៀង កញ្ញា ស្រីខួច ដែលទើបតែចុះពីយន្តហោះមិនទាន់បាត់ក្លិនផងនោះ ក៏បន្តហោះហើរហាក់គ្មានភាពនឿយហត់ទាល់តែសោះ លើសពីនេះមុនចេញទៅបារំាងនាងឆ្លៀតឡើងច្រៀងនៅប៉ុស្ដី៍ទូរទស្សន៍ចំនួនពីរ គឺហង្សមាស និង អាស៊ីអាគ្នេយ៍ ថែមទៀតផង។
អ្វីដែលធ្វើឲ្យមានការ ចាប់អារម្មណ៍កាន់តែខ្លាំងនោះ ក្នុងដំណើរចាក់ចេញពីកម្ពុជា ឆន សុវណ្ណរាជ និង ស្រីខួច បានពាក់អាវដូចគ្នា ដែលទង្វើនេះ ធ្វើឲ្យមហាជន ហាក់សង្ស័យថា ពួកគេមានអ្វីពិសេសនឹងគ្នា ពោលគឺ អាចនិយាយបានថា មានទំនាក់ទំនងស្នេហ៍ជាមួយគ្រោះ ព្រោះក្រៅពីអ្នកស្រលាញ់គ្នាកម្រពាក់អាវដូចគ្នាណាស់ សូម្បីមិត្តជិតស្និទ្ធក៏ដោយ ។ បើមើលទិដ្ឋភាពជាក់ស្តែង លោក ឆន សុវណ្ណរាជ ក៏ទាន់មានដំណឹងស្នេហាអ្វីនោះទេ ក្រៅពីធ្លាប់មានពាក្យលេចឪថា លបលួចស្រលាញ់មិត្តរួមទ្រនំ ឱក សុគន្ធកញ្ញា ដែលជាដៃគូចម្រៀងដ៏សក្តិសមនេះ ។ ចំនែក ផន ស្រីខួចវិញ កាន់តែទំនេរគ្មានសង្សារឡើយ ។ ហេតុផលខាងលើននេះ និង ការចេញទៅបារាំងនេះ ហាក់ដូចជាឱកាស កាន់តែល្អ ក្នុងការចាប់ផ្ដើមចំនងស្នេហ៍របស់អ្នកទាំងពីរ ។
ដោយឡែកសម្រាប់ពេលវេលាទៅសម្ដែងនៅប្រទេសបារាំង លើកនេះ ប្រហែលជាមិនយូរទេ ព្រោះតារាចម្រៀងហង្សមាស ភាគច្រើនកម្រទៅណាយូរណាស់ មួយខែកន្លះអស់ហើយ។ ពួកគេមានភារកិច្ចច្រើន ត្រូវបំពេញ ។ គេមិនដឹងថា ពេលមួយខែកន្លះនេះ អ្នកទំាងពីរ អាចសាងចំនងស្នេហ៍បានឬយ៉ាងណាទេ។
ប្រភពជិតស្និទ្ធនឹង ផន ស្រីខួច បាននិយាយក្នុងមានសុំមិនបង្ហាញឈ្មោះថា «ពួកគេគ្មានទៅមានស្នេហ៍ស្និទ្ធអីទេ គ្រាន់តែពាក់អាវដូចគ្នាហ្នឹងនោះ ។ ម្យ៉ាងមនុស្សទើបស្គាល់គ្នា គ្រាន់តែម្ចាស់ស្ព័នស័រស្រលាញ់ ចង់បានអាខួច ទៅច្រៀងដែរប៉ុណ្ណឹង គ្មានអី លួចលាក់ផង។ អាខួច ហាក់មានប្រជាប្រិយភាពណាស់ ព្រោះនាងតែងតែគោរពលក្ខខណ្ឌទូតបានល្អ ។ ដូចនេះចេញចូលក្រៅប្រទេស គ្មានអ្វីសុំាញុំាទេ ។ ចំនែករឿងស្នេហ៍ស្នូកអី ចង់ដឹងចាំសាម៉ីខ្លួនមក សួរគេខ្លួនឯងទៅ»៕