ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិន បានទំនេរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ។ ពួកគេសម្រាកនៅផ្ទះ នាំគ្នាទទួលទាន និងធ្វើនំព្រះខែចែកជូនគ្នាទៅវិញទៅមករហូតក្លាយប្រពៃណី រៀងដរាបមក។ សម្រាប់កុមារថ្ងៃនេះជាថ្ងៃរីករាយមួយរបស់ពួកគេដោយនាំគ្នាលេង កម្សាន្តដុតភ្លើងគោមក្រដាស ពាក់ស្រោមមុខ និងឡកម៉ុងសាយជាដើម ។
ពិធីបុណ្យត្រូវបានគេរៀបចំឡើងដើម្បីរំលឹកដល់ ទេពធីតាមួយអង្គព្រះនាម «ព្រះនាងឆាងអឺ» ជាទេពធីតាតំនាងឲ្យព្រះច័ន្ទដែលតែងតែផ្តល់នូវភាពសុខុដរមនាដល់ មនុស្សលោក និងជួយឲ្យមនុស្សលោកបានប្រកបភោគផលល្អប្រសើ។
មានតំណាលមួយទៀតថា បុណ្យសែនព្រះខែ នេះត្រូវធ្វើឡើងដើម្បីរំលឹកដល់ សម័យមួយដែលជនជាតិចិន ប្រឆាំង ងើបប៉ះបោរពីការជិះជាន់របស់ពួកម៉ុងហ្គោល នៅពាក់កណ្តាលសតវត្សទី១៤។ តាមឯកសារប្រវត្តិសាស្រ្តថា ពួកកងទព័រំដោះចិន បានប្រើប្រាស់នំព្រះខែបង្កបដោយសំបុត្រ និងអាវុធដើម្បីចែកជូនទាហានបង្កើតបដិវត្តិផ្តួលរំលំរបស់កាន់កាប់ របស់ម៉ុងហ្គោ រហូតបានសម្រេច។
ប្រវត្តិរឿងរ៉ាវស្នេហា រវាងផែនដីនិងព្រះច័ន្ទ (ព្រះនាងឆាងអ៊ឺ និងក្សត្រស្វៀនជុង)
"មានរឿងតំណាលមកថា ព្រះពីនាងឆាងអឺ គឺជាទេវតាមួយគូចុះមកកាឡាខ្លួនជាមនុស្សមានឈ្មោះថា ហូវអ៊ី និងឆាងអឺ។ ថ្ងៃមួយផែនដីទទួលកំដៅខ្លាំងពីពន្លឺព្រះអាទិត្យចំនួន៩ ធ្វើឲ្យក្តៅខ្លាំង ទើបហូវអី ដែលជាអ្នកបាញ់ធ្នូ បានឡើងទៅលើភ្នំតំរង់ធ្នូបាញ់ព្រះអាទិត្យឱ្យរលត់ចំនួន៩ដួងនៅ សល់តែមួយដួង ធ្វើឱ្យប្រជាជនកោតសរសើរថាជាវីរបុរស ។ ក្រោយមកហូវអី ក្លាយជាចក្រពត្តិថាំង ស្វៀនជុង ក្នុងអំឡុងពីឆ្នាំ៧១២-៧៥៦ នៃរាជវង្សថាំង និងព្រះនាងឆាងអឺគឺហុងហាវ ។ ក្រោយមកនាងឆាងអឺ ចង់ត្រឡប់ទៅឋានសួគ៌ បន្ទាប់ពីទទួលបានឱសថ២គ្រាប់ ប្រសិនបើលេបចូលខ្លួននឹងក្លាយជាទេវតា ។ ចៃដន្យមានកូនសិស្សរបស់ហូវអី ដឹងការណ៍សម្ងាត់ ក៏គំរាមយកថ្នាំពីព្រះនាងឆាងអឺ ដូច្នេះព្រះនាងលេបថ្នាំទាំងអស់ និងក្លាយជាទេវតាឡើងទៅឋានសួគ៌ ។
ដោយសារតែស្រឡាញ់ប្តី ទើបព្រះនាងឆាងអឺទៅនៅក្នុងព្រះចន្ទ ដែលនៅក្បែរផែនដី ។ ចក្រពត្តិថាំង ស្វៀនជុង នៅក្នុងយប់មួយត្រូវនឹងថ្ងៃពេញបូណ៌មីខែ៨ បានទៅទតព្រះចន្ទ និងឃើញព្រះនាងឆាងអឺបង្ហាញនៅក្នុងព្រះខែ ។"
នោះជារឿងព្រេងស្នេហ៍អមតៈ និងមានតំលៃបំផុតក្នុងឯកសារអក្សរសិល្ប៍ចិន ដែលបានផ្សារភ្ជាប់រវាងផែនដី និងព្រះចន្ទក្លាយជាទំនៀមទម្លាប់នៃការសែនព្រះខែរបស់ជនជាតិ ចិន៕
ប្រភព៖នាវា