Tuesday, September 17, 2013

ប្រភព៖ដើមអំពិល

ភ្នំពេញ៖ កម្មករ-កម្មការិនី ៣២០០នាក់ ដែលបម្រើការងារ នៅរោងចក្រខ្វានទុំក្លូស៊ីង ដែលមានទីតាំងនៅ ភូមិ ជ្រៅក្រោម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យថៅកែ ទទួល ខុសត្រូវ លើពួកខ្លួន ខណៈថៅកែ បានប្រកាសថា នឹងប្តូរថៅកែថ្មីជំនួសវិញ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នា២០១៣ថា ក្រុមកម្មករធ្វើកូដកម្ម ដើម្បីឲ្យថៅកែរោងចក្រ ត្រូវមានទំនួល ខុសត្រូវ មកលើក្រុមកម្មករទាំងអស់ ក្នុងគ្រាដែលលោកបាន ប្រកាសរោងចក្រមួយនេះ នឹងផ្លាស់ប្តូរថៅកែ ដោយ ថៅកែថ្មី មកជំនួសថៅកែចាស់វិញ ប៉ុន្តែនៅពេលប្រកាសប្រាប់ កម្មករបែបនេះ ថៅកែមិនបានគិតគូរពីប្រាក់ អត្ថប្រយោជន៍ផ្សេង មកដល់ពួកគេឡើយ ទើបពួកគេផ្ទុះកូដកម្មតែម្តង។
លោកបានបន្តថា “ក្រុមកម្មករស្នើសុំឲ្យក្រុមហ៊ុន ទូទាត់ផ្តាច់កិច្ចសន្យា ទាំងអស់ ហើយទូទាត់ឲ្យពួកគាត់ ទៅតាម ផ្លូវច្បាប់ មុននឹងដូរថៅកែ ប៉ុន្តែថៅកែរូបនេះ មិនចង់ទទួលខុសត្រូវ ទៅលើអតីតភាពការងារ របស់កម្មករ”។
លោកបាន ប៉ាវ ស៊ីណា បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវជួយដោះស្រាយបញ្ហាទាំងអស់នេះឲ្យ កម្មករបាន ទាន់ពេលវេលាផង ព្រោះជិតដល់ថ្ងៃភ្ជុំបិណ្ឌ ហើយពួកគាត់ត្រូវការថវិកា ដើម្បីយកទៅបំពេញ តម្រូវការផ្សេងៗ ៕



កម្មកររោងចក្រ ខ្វានទុំក្លូស៊ីង ជាង៣០០០នាក់ ធ្វើកូដកម្មដោយ សាររោងចក្រ ដូរថៅកែថ្មី