Thursday, September 26, 2013

ប្រភព៖khmeronlinenews
ប្រើក្បាច់ឲបានត្រឹមត្រូវ :
មានក្បាច់វាយលុកច្រើន ដែលអាចជួយជំរុញនូវការរំលាយអាហាររបស់រាងកាយ ក៏ដូចជាជួយ បង្កើនលំហូរឈាមទៅកាន់ប្រដាប់ភេទ ។ គួរសាកល្បងក្បាច់ដូនតាចែកឲ និងក្បាច់បុរសនៅពីក្រោយ ដើម្បីជួយពន្យារការឆាប់ចេញទឹកកាម ។

-កុំមានអារម្មណ៍រំភើបខ្លាំងពេក :
គូស្វាមីភរិយាភាគច្រើនចូលចិត្តរួមភេទ ដោយមិនប្រើស្រោម ។ ពិតណាស់ការប៉ះពាល់ និងការ រំភើប អាចបង្កើនចំណង់ភេទក៏ដូចជាអារម្មណ៍របស់អ្នក ប៉ុន្តែវាក៏អាចធ្វើឲចុះខ្សោយនូវភាពរឹងរបស់លិង្គ ផងដែរ ។ ចូរប្រើអ្វីមួយដូចជាស្រោមអនាម័យជាដើម ដើម្បីកាត់បន្ថយអារម្មណ៍រំភើបខ្លាំងក្នុងអំឡុង ពេលបើកប្រតិបត្តិការ ។

-ផ្លាស់ប្តូរបែបបទនៃការរស់នៅ :
បែបបទនៃការរស់នៅគ្មានសុខភាព និងទម្លាប់ទទួលទានមិនល្អ គឺជាមូលហេតុមួយចំនួននៅពី ក្រោយបញ្ហាអសមត្ថភាពប្រដាប់ភេទបុរស ។ ការទទួលទានបានល្អ (អាហារដែលផ្តល់ជីវជាតិពិត ប្រាដក)នឹងធ្វើឲអ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គួបផ្សំនឹងការហាត់ប្រាណផងដែរ ។ ការ អនុវត្តន៍បានរាល់ចំណុចទាំងនេះ នឹងអាចជួយបង្កើនកម្លាំងភេទ ជាពិសេសជួយឲប្រដាប់ភេទកាន់តែរឹង ខ្លាំងនិងបានយូរ ។

-បោះបង់ទម្លាប់អាក្រក់ :
មានពេលខ្លះបុរសញៀននឹងការជក់បារី ឬផឹកស្រា ។ ផឹកស្រា និងជក់បារីអាចរាប់ថាជាទម្លាប់ អាក្រក់ដែលអាចនាំទៅរកការងាប់លិង្គ និងបរិមាណទឹកកាមទាប ។ ដើម្បីឲលិង្គរឹងខ្លាំង និងបានយូរចូរ បោះបង់ចោលទម្លាប់នេះ ។

-ត្រូវចេះគ្រប់គ្រងខ្លួនឯង :
តើចង់បង្កើនកម្លាំងភេទ ជាពិសេសជួយលិង្គឲកាន់តែរឹងខ្លាំង និងបានយូរដែរឬទេ ? ពិតណាស់ ការគ្រប់គ្រងខ្លួនឯងគឺជាកត្តាសំខាន់មួយ ។ ប្រសិនបើជាអ្នកអាចគ្រប់គ្រងការបញ្ចេញទឹកកាមបានអ្នក ពិតជាអាចសប្បាយនៅលើគ្រែបានយូរ ។ បន្លប់ចិត្តខ្លួនឯង២ទៅ៣នាទី នៅពេលដឹងខ្លួនថា រៀបនឹង ចេញទឹកកាម ។ មួយវិញទៀតត្រូវកាត់បន្ថយល្បឿនវាយលុក ដើម្បីបង្កើនការគ្រប់គ្រងខ្លួនឯង ហើយ ចៀសវាងការធ្វើខ្លួនឲស្រើបស្រាលខ្លាំងនៅពេលរួមភេទ ៕


វិធីជួយឲលិង្គរឹងបានយូរ