Thursday, September 26, 2013

ប្រភព៖វត្តភ្នំ
សុខភាព ៖ កាលណា​មាន​ក្តី​ស្រឡាញ់ ហើយ​ស្រីជាទី​ស្រឡាញ់​ក៏ ​នៅក្បែរៗ​ខ្លួន​ផង​នោះ ច្បាស់​ណាស់​ថា ​អារម្មណ៍​របស់ គេ​នឹងពុះកញ្ជ្រោល​ ហើយ​តែង​ចង់​បបួលយើង​ ឡើង​គ្រែ​ជានិច្ច ។ ប៉ុន្តែ​រឿង​បែបនេះ ​យើង​ក៏​មិនត្រូវ​បណ្តោយ ​តាមអារម្មណ៍​ចង់​របស់គេ​ រហូត​ទាល់តែ​ធ្វើឱ្យ​រាងកាយ​ដ៏​ស្តើង​ ស្រ​ឡូ​ន​របស់​យើង​មិន អាច​ទ្រាំទ្រ​បាន ឬ គ្មាន​ពេលវេលា ទៅ ធ្វើ​កិច្ចការ​ផ្សេង​ដែលជា ​ប្រយោជន៍​ចំពោះ​ជីវិត​ឡើយ។​
១ – សម្អាង​លើ​ឈឺ​ គឺអា​ការឈឺ​ថ្កាត់​ជាហេតុ​ផល​មួយ​ដែល​ស្ត្រី​អាច យកមក​សម្អាង ដើម្បី​បញ្ឈប់​ចំណង់​ផ្លូវភេទ​របស់​បុរស ជា​ដៃគូ ហើយ​ច្រើនតែ​ទទួលបាន​លទ្ធផល​វិជ្ជមាន ជានិច្ច ពីព្រោះ​ប្រសិនបើ​អ្នក​ស្ថិតក្នុង​សភាព​ដែល មើលទៅ​ដូច​អ្នក ជំងឺ​មែន គឺ​ច្បាស់​ណាស់​ថា​គេ​នឹង មិន​ធ្វើបាប ឬ បំពាន​លើ​អ្នក​ដែល​កំពុងតែ​ឈឺ​ឡើយ ។ លើកលែងតែ​គេ​ដឹងថា​អ្នកធ្វើ ពុត​ជា​ឈឺ ហើយ​បើ គេ​ដឹងថា​អ្នក​ឈឺ​ពុត គេ​ក៏​ប្រែ​ក្រឡា​ខ្លួន​ធ្វើជា​គ្រូពេទ្យ ជួយ​ព្យាបាល​អ្នកជំងឺ​ជូន​អ្នក ដោយ​ការចាក់​ថ្នាំ​ម្ជុល ធំ ធានាថា​អ្នកជំងឺ​នឹង​ជាសះស្បើយ​ភ្លាមៗ ។​
២ – ជាប់​ភ្លើងស្តុប​ក្រហម គឺស្ត្រី​គ្រប់ៗ​រូប​តែងតែមាន​ឈាមរដូវ​មួយខែ​ម្តង លើកលែងតែ​ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​មិនទាន់មាន​រដូវ ឬ ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​អស់​រដូវ​ទៅហើយ ។ បុរស ភាគច្រើន​ដឹង​ច្បាស់​ថា អំឡុងពេល​មក​រដូវ​ជា​អំឡុង ពេល​ត្រូវ ហាម​រួមដំណេក ពីព្រោះ​ភាព​ប្រឡាក់ប្រឡូស នៃ​ឈាមរដូវ​របស់​ស្ត្រី​មិនអាច​គ្រប់គ្រង​បានទេ ហើយ អាចធ្វើឱ្យ​ប្រឡាក់​បុរស ជា​ដៃគូ​បាន​ទៀតផង ។ លុះ ដល់ពេល​មក​រដូវ​ម្តងៗ បុរស​ជា​ដៃគូ​ក៏បាន​ត្រឹមតែ ដេក​ទ្រាំ​អត់ ប៉ុន្តែ​សម្រាប់​បុរស​ខ្លះ​ដែលមាន​ចិត្តអន្ទះសា ហើយ​មិនអាច​ទ្រាំ​ឱ្យដល់​អស់​ឈាមរដូវ​នេះ​បាន ឬ ខ្ជិល​រក​សេចក្តីសុខ​ស្រួល​ដោយ​ប្រើ​ដៃ​ខ្លួនឯង គេ ក៏​ហ៊ាន បំពាន​ភ្លើង​ក្រហម ដោយ​មិនបាន​ចាប់អារម្មណ៍ បទបញ្ជា​ឱ្យ​ឈប់​របស់​អ្នក​ឡើយ។​
៣-  រក​របាំង​ការពារ​ គឺវិធី​នេះ​ជា​វិធី​ងាយៗ ដោយ​គ្រាន់តែ​អ្នករក​របាំង មក​ធ្វើជា​ឧបសគ្គ​ការពារ​មិន​ឱ្យគេរ​ញ្ញ៉េ​រ​ញ្ញ៉ៃ​ជាមួយ អ្នក ។ របាំង​ការពារ​នេះ​ចង់យក​អ្នកណា​ក៏បាន ប៉ុន្តែ សុំឱ្យ​មានចិត្ត​ជួយ​យកអាសារ និង នៅ​គ្រាន់​បានជា គ្នា​ជាមួយ​អ្នក ជាប់​រហូត ដោយ​មិន​បើកឱកាស​ឱ្យគេ និង អ្នក​បាន​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់ ឬ បណ្តោយឱ្យ ខាង​ប្រុស​អូស​ដៃ​អ្នក​ចូល​បន្ទប់ បានឡើយ ប៉ុន្តែ​ជួន កាល​បុរស​មុខ​អត់​កេរ្តិ៍ខ្មាស​ខ្លះ​ក៏​មិន​ខ្ចី​ចាប់អារម្មណ៍ អ្នក​ដែល​មក​ធ្វើជា​របាំង​ការពារ​ដេរ ។ មិនតែប៉ុណ្ណោះ ថែមទាំង​ស្រែក​ដេញ​អ្នកការពារ​ដែលជា​ឆ្អឹង​ទទឹង​ក របស់គេ​នោះ​ឱ្យ​ចេញទៅ​ឆ្ងាយ​ទៀតផង ។ ដូច្នេះ បើ​គូស្នេហ៍ របស់​អ្នកជា​ប្រភេទ​បុរស​បែប​នោះ​មែន អ្នកការពារ​របស់​អ្នក​ត្រូវតែ​ជា​បុគ្គល​ក្នុង​កម្រិត​មួយ ដែល​ធ្វើ​ឱ្យគេ​ក្រែង រអែងចិត្ត​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស គឺ​អាចជា​ឪពុកម្តាយ ឬ ញ្ញាតិ​ចាស់ទុំ​ដែលមាន​ឥទ្ធិពល ណាមួយ បើ​សម្រិតសម្រាំង យក​សុទ្ធតែ​អ្នកមាន​ឥទ្ធិពល​ប៉ុណ្ណោះ​ហើយ គេ​នៅតែ​ហ៊ាន​បំពាន​ទៀត គេ ជា​មនុស្ស​ហួសហេតុ​ពេក​ហើយ។​
៤-  រក​កិច្ច​ការធ្វើ​ឱ្យគេ​អស់កម្លាំង​ ព្រោះ​សិច​ជា​រឿង​ដែល​ត្រូវ​ប្រើ​កម្លាំងកាយ កម្លាំង អារម្មណ៍​ច្រើន ដូច្នេះ​វិធី​បញ្ឈប់​ចំណង់​ផ្លូវភេទ​គេ បាន​គឺ​ធ្វើ​យ៉ាង ណា​ឱ្យកម្លាំង​របស់គេ​ចុះថមថយ ដែល ប្រការនេះ​បាន​ជះឥទ្ធិពល​ធ្វើឱ្យ​អារម្មណ៍​ផ្លូវភេទ​ដែល គ្មាន​ព្រំដែន​របស់គេ ក៏​ចុះថមថយ​ទៅ​ដែរ ។ ស្ត្រី​ភាគ ច្រើន​តែង​ជ្រើសរើស​ចូល​ក្លឹប​ហាត់ប្រាណ ឬ លេង កីឡា​ណា​ដែល​ប្រើ​កម្លាំង​ច្រើនៗ ដូចជា វាយ​ប៉េង​ប៉ុង លេង​បាល់ទះ បាល់ទាត់​ជាដើម ។ អ្នក​មិនចាំបាច់ ចូល​ទៅលេង​ជាមួយ​ក៏បាន ប៉ុន្តែ​គ្រាន់តែ​ជំរុញ​ឱ្យគេ ទៅលេង​ជាមួយ​ប្រុសៗ​ផ្សេងទៀត ឬ បើ​គិត​រក​នឹក មិនឃើញ​ទេ អ្នក​អាច​ជ្រើសរើស​វិធី​ងាយ​បំផុត ក្បែរ ខ្លួន​បំផុត ដោយ​គ្រាន់តែ​បបួល​គេ​លាង​ឡាន ម៉ូតូ ឬ ធ្វើ​កិច្ចការ​ផ្ទះ​ជាមួយគ្នា ។ ជឿ​ចុះ​ថា កិច្ច​ការប្រើ កម្លាំង​ទាំងនេះ​នឹង​កាត់ បន្ថយ​កម្លាំង ហើយ​ធ្វើឱ្យ អារម្មណ៍​គេ​លែង​ងប់ងុល​តែ​រឿង​លើ​គ្រែ​បាន​ទៀត ។​
៥  -​ធ្វើ​ឱ្យគេ​អស់​អារម្មណ៍​ ព្រោះកាលណា​អ្នក​មិន​ចង់​ធ្លាក់​ជា​ចំណី​តណ្ហា​របស់ គេ​ទេនោះ រឿង​សំខាន់បំផុត​គឺ​អ្នក​ត្រូវធ្វើ​អ្វីមួយ​ដែល បញ្ច្រាស​គ្នា ទៅនឹង​បរិយាកាស​ល្អ ភាព​ស្អាត​ទាក់ទាញ ដែល​វា​គឺជា​ឫសគល់​នៃ​អារម្មណ៍​ស្រើបស្រាល​របស់ បុរស ។ វិធី​ជា ការងាយ​បំផុត ដោយ​អ្នក​គ្រាន់តែ​ធ្វើ ខ្លួន​យ៉ាងណា​ឱ្យ​មើលទៅ​ឃើញ​មិន​ចូល​ភ្នែក ដូចជា សក់​កន្ទ្រើង មុខ​សុទ្ធតែ​ខ្លាញ់ ក្បាល​ស្អុយ ក្លិន​អាហារ ក្លិន​មាត់ ធុំ​ឆួល​ដោយ​ក្លិន​ខ្ទឹម ថែមទាំង​បែកញ្ញើស ពេញ​ខ្លួន​ទៀត ។ សភាព​ដែល​ប្រៃ និង ស្អុយ​ពេញ​ខ្លួន បែបនេះ ប្រុសៗ​ប្រហែលជា​មិន​ហ៊ាន​មក​នែបនិត្យ ឬ ភ្លក្ស​រស​កាយ​របស់​អ្នក​ឡើយ ប៉ុន្តែ​ក៏​កុំ​ទុកចិត្ត ពីព្រោះ បុរស​មួយ ចំនួន​មាន​រស​និយម​ក្នុង​រឿង​សិច​ប្លែក​ខុស គេ ដោយ​ចូលចិត្ត និង មាន​អារម្មណ៍​សិច​ជាមួយ​ស្ត្រី ដែលមាន​សភាព មើលទៅ​មិន​ស្អាត​បែបនេះ​ទៅវិញ។​
៦ – ធ្វើឱ្យ​អាច្រមក់​របស់គេ​ទទួល​ការឈឺចាប់​ ហើយ​វិធី​បញ្ឈប់​ដោយ​ការធ្វើ​ឱ្យគេ​ឈឺខ្លួន​បែបនេះ ការពិតទៅ​យើង​មិន​ចង់​ឱ្យធ្វើ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក បាន​សាក ល្បង​វិធី​ផ្សេងៗ​ដែល​បាន​រៀបរាប់​ខាងលើ ហើយ​នៅតែ​មិនអាច​បញ្ឈប់​អារម្មណ៍​ផ្លូវភេទ​ដ៏​ពុះ កញ្ជ្រោល​របស់គេ​នោះ អ្វីដែល​អាច​បង្ក្រាប​ចំណង់ ផ្លូវភេទ​របស់គេ​បាន គឺត្រូវធ្វើ​ឱ្យ​អាច្រមក់​របស់គេ លែង​ងើបឡើង​រឹង ដោយ​រក​ល្បិច បបួល​គេ​ប្រឡែង គ្នា​លេង​ជាមួយ​អ្នក រួច​អ្នករក​ឱកាស​លើកជើង​របស់ គេ​ឡើង ហើយ​តប់​ឱ្យចំ​អាច្រមក់​មួយ​ដៃ (​ល្មមៗ​បាន ហើយ​) វា​អាច​នឹងធ្វើ​ឱ្យគេ​ហួល​ទាល់តែ​ស្ពាន់មុខ ប៉ុន្តែ​ដោយ​ភាព​ចុក​ហួល​នេះហើយ​ដែល​ធ្វើ​ឱ្យគេ​ស្ថិត ក្នុង​សភាព ដែល​ដូច​ត្រូវ​ភ្លើងអគ្គិសនី​ឆក់ ហើយ​ពេល នោះ​អាច្រមក់​របស់គេ​ដែល​កំពុងតែ​ដំឡើង​ឫទ្ធិ​រីក​ធំ ក៏​នឹងត្រូវ​រួម​ទន់ ទ្រោម​ទៅវិញ ហើយ​មិនអាច​ប្រើការ បាន​បណ្តោះអាសន្ន​បានដែរ៕

មធ្យោបាយ​ ៦ ​យ៉ាង​ដើម្បី​សម្រន់​ អារ​ម្មណ៍​ផ្លូវភេទ​ ដ៏​ពុះកញ្ជ្រោល​របស់​បុរស