Thursday, September 19, 2013

ប្រភពអត្ថបទ៖Newstoday
ភ្នំពេញ ៖ ស្ត្រីម្នាក់អះអាងថា ខ្លួនជាប្រពន្ធអ្នកធំម្នាក់ បានមកអុកឡុក និងវាយសម្ភារៈ ក្នុងហាងខារ៉ាអូខេ មួយកន្លែង នៅក្បែរសាលាវិទ្យាល័យបាក់ទូក ហើយនៅពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងអ្នកកាសែតចុះមកយកពត៌មាន ក៏ត្រូវស្ត្រីរូបនោះស្រែកជេរប្រមាថមើលងាយ ផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២:១៥នាទីយប់ ឈានចួលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅ ចំណុចផ្លូវ១៦៩ កែងផ្លូវ១៦៤ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា នៅជាប់នឹងវិទ្យាល័យបាក់ទូក។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញស្រ្តីម្នាក់បានជិះរថយន្ត Lexus ៤៧០ ពណ៌ខ្មៅ មួយគ្រឿង ពាកស្លាកលេខ ភ្នំពេញ ២F-៤៤២០ ចូលមកកន្លែង ខារ៉ាអូខេខាងលើ រួចក៏ ស្រែករកអ្នកចាត់ការ នៅក្នុងហាងខារ៉ាអូខេនោះឲ្យមកជួបរួបគាត់ ហើយបានទាមទារសូមឲ្យមេការរូបនោះ ជួយឆែក គ្រប់បន្ទប់ថា មានប្តីគាត់នៅក្នុងនោះ ឬក៏អត់ ប៉ុន្តែអ្នកចាត់ការនោះមិនអាចធ្វើបាន ព្រោះវាអាចធ្វើឲ្យរំខានដល់ភ្ញៀវ ដទៃទៀត ដែលចូលមកកម្សាន្តនៅក្នុងហាង ។ ប្រភពខាងលើបន្តថា ដោយការការបដិសេធបែបនេះ ស្ត្រីរូបនោះចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំង រួចក៏ស្ទុះទៅវាយបុរស អ្នកចាត់ការខាងលើ បណ្តាលឲ្យរងរបួស ហើយស្ត្រីរូបនោះមិនទាន់អស់ចិត្ត ក៏ទៅវាយបំផ្លាញសម្ភារៈនៅក្នុងហាង បណ្តាលឲ្យខូចខាតមួយចំនួនទៀត​ ទើបកម្លាំងសន្តិសុខចេញមកឃាត់ស្ត្រីរូបនោះ ប៉ុន្តែគាត់នៅតែមិនព្រមឈប់ ក៏ស្ទុះ ចេញមកខាងក្រៅហើយ ហក់ធាក់រថយន្តរបស់គេថែមទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនគរបាល ។ នៅពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងអ្នកការសែតចុះមកយកព័ត៌មាន ស្ត្រីរួបនោះបានស្រែកគំរាមថា បើអ្នកណា ហ៊ានមកថតយកព័ត៌មាន ចុះផ្សាយគាត់នោះ គាត់នឹងប្តឹងអ្នកដែលចុះផ្សាយព័ត៌មាននោះ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា ស្ត្រីអុកឡុកខាងលើមានឈ្មោះ ម៉ឹង ស៊ីវុត្ថា អាយុ ៣២ឆ្នាំ មុខរបរមេផ្ទះ ស្នាក់ នៅផ្ទះលេខ៣៣EO ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានាំស្រ្តីខាងលើទៅកាន់ស្នាក់ការប៉ុស្តិ៍អូរឫស្សី២ ធ្វើការសាកសួរ និងឃាត់ខ្លូនទុក ព្រោះតែគាត់បានបំផ្លាញសម្ភារៈរបស់គេ៕








ស្រ្តីអាងប្ដីអ្នកធំ អុកឡុកវាយសម្ភារៈ ក្នុងហាងខារ៉ាអូខេ ជេរប្រមាថ ប៉ូលិស អ្នកកាសែត