Thursday, September 19, 2013

​កម្មវិធី​ទូរទស្សន៍​មួយ​ដែលមាន​ឈ្មោះថា Nake News TV កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​ពី​សំណាក់​ទស្សនិកជន ដោយសារតែ​កម្មវិធី​នេះ តម្រូវ​ឲ្យ​ពិធីករ ពិធីការនី ទាំងអស់ ត្រូវ​ដោះ​សម្លៀកបំពាក់   ចោល​ទាំង​អស់ ខណៈពេលដែល​កំពុងតែ​ធ្វើការ​ផ្សាយ​ព័ត៌មាន​។​
 
Nake News TV គឺជា​កម្មវិធី​ព័ត៌មាន​មួយ ដែល​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ហើយ​កម្មវិធី​នេះ​គឺ​ប្រមូលផ្តុំ​ដោយ​ព័ត៌មាន​ជាច្រើន ដូចជា​សិល្បៈ កម្សាន្ត កីឡា នយោបាយ សន្តិសុខ និង​រឿងរ៉ាវ​ជាច្រើន​ទៀត​។ កម្មវិធី​នេះ គឺ​ត្រូវបាន​ផ្សាយ​រយៈពេល​៦​ថ្ងៃ​ក្នុង​១ សប្តាហ៍​។​
 
​កម្មវិធី​នេះ​គឺ​បានទទួល​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទស្សនិកជន ដោយសារតែ​កម្មវិធី​នេះ ជ្រើសរើស​សុទ្ធតែ​នារី​ដែលមាន​រូស​សម្ផស្ស​ស្អាតៗ និង​មាន​ក្រម សីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន​ត្រឹមត្រូវ​។ ប៉ុន្តែ​កម្មវិធី​នេះ ក៏​នៅតែ​ទទួលបាន​ការរិះគន់​ខ្លះៗ​ពី​មជ្ឈដ្ឋាន​មួយចំនួន​ផងដែរ​៕




ប្រភព ៖ វត្តភ្នំ

កម្មវិធី​ព័ត៌មាន​អ​ក្រា​ត កំពុង​ទទួល​បានការ​ពេញនិយម​ពី​អ្នកទស្សនា​