បើតាមតំណាងកម្មករម្នាក់នៅក្នុងរោងចក្របានឲ្យដឹងថា កាលពីព្រឹកខណៈបំពេញ ការងារនោះស្រាប់តែ មានកម្មករពីរ នាក់ផ្នែកកាត់ខោអាវ និងផ្នែកអ៊ុតមានអាការៈវិលមុខក្អួតចង្អោរួចហើយក៏ដួលសន្លប់ ពេលនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ ដទៃទៀតឆោឡោឡើងទើបបណ្តាល ឲ្យដួលសន្លប់ជា បន្តបន្ទាប់រហូតដល់២៣នាក់ ។
ប្រភពបានបន្តថា បន្ទាប់ពីឃើញស្ថានភាពមិនល្អបែបនេះ កម្មករក៏បានផ្តល់ព័ត៌មានទៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយ អន្តរាគមន៍ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះ ទៅដល់ហើយបានហៅរថយន្តសង្គ្រោះ ទៅដឹកជញ្ជូនជនរងគ្រោះជាបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត ។ ប្រភពបានបន្តថា កាលពីព្រឹកមុន ពេលកម្មករចូលធ្វើការភាគីរោងចក្របានឲ្យបុគ្គម្នាក់បាញ់ថ្នាំ សម្លាប់សត្វល្អិលើកំណាត់ លុះពេលកម្មករ ចូលធ្វើការមានអាការៈទើបសន្និដ្ឋានថា ទំនងជាមកពីបញ្ហាបែបនោះហើយ ទើបធ្វើ ឲ្យ ហេតុការនេះកើតឡើង ។ ប៉ុន្តែទោះបីជាយ៉ាងក៏ពុំមានព័ត៌មានមួយណាបញ្ជាក់ឲ្យច្បាស់លាស់ពីអំពីកម្មករដួលសម្លប់នេះដែរ ហើយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលពុំមានប្រភពដើម្បីទំនាក់ទំនងជាមួយភាគីរោងចក្របានទេ ប្រសិនបើមានយើងនឹងផ្សាយ បន្ត៕
ប្រភពអត្ថបទ៖ដើមអំពិល