ប្រតិបត្តិការនេះ ដឹកនាំចុះត្រួតពិនិត្យផ្ទាល់ ដោយ លោក ឃុន ស៊ីម៉ន ប្រធានការិយាល័យអង្គេត នៃ អគ្គនាយកដ្ឋាន កាំកុងត្រូល លោក សាន វិជ្ជាសារាវុធ អនុប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ និង មន្ត្រីបច្ចេកទេស ក្រោមឱវាទជាច្រើនរូប។
លោក ឃុន ស៊ីម៉ន ប្រធានការិយាល័យអង្គេត នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានថ្លែងមកកាន់អ្នក សារព័ត៌មាន ថា បេសកកម្មថ្ងៃនេះ គឺសមត្ថកិច្ចយើងចុះត្រួតពិនិត្យ រកសារធាតុអុកតាន ក្នុងប្រេងសាំង ដើម្បីរកឲ្យឃើញថា សាំងទាំងមានស្តង់ដារ ឬអត់? តើការបូមលក់ គ្រប់ចំនួនលីត្រ ឬអត់? តែក្រោយពីត្រួតពិនិត្យ ឃើញថា សាំងដែលលក់ទាំងនោះ ត្រឹមត្រូវតាមច្បាប់៕