Friday, September 27, 2013

ប្រភព៖lookingtoday
ស្វីស ៖ ពេជ្រពណ៌ស៊ីជម្ពូ ១គ្រាប់ ទំហំ ៥៩,៦ ការ៉ាត់ ត្រូវបានគេច្នៃរួច ត្រូវដាក់លក់ដេញថ្លៃនូវតម្លៃជាង ៦០លានដុល្លារសហរដ្ឋអាម៉េរិក ហើយវាបានក្លាយជាគ្រាប់ពេជ្រ ដែលមានតម្លៃថ្លៃជាងគេបំផុត នៅលើពិភពលោក មិនធ្លាប់មានពីមុនមក។
កម្មវិធីដេញថ្លៃគ្រាប់ពេជ្រនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅ នៅឯសណ្ឋាគារ Beau-Rivage Hotel ទីក្រុង Geneva។
លោក David Bennett នាយកក្រុមហ៊ុនមួយ នៅក្នុងប្រទេសស្វីស បានឲ្យដឹងថា គ្រាប់ពេជ្រ ១គ្រាប់នេះ ជាគ្រាប់ពេជ្រដ៏កម្រមួយ ជាមួយនឹងទំហំយ៉ាងធំ និងពណ៌យ៉ាងស្រស់ស្អាត ដែលយើងទាំងអស់គ្នា កម្រនឹងបានជួបខ្លាំងណាស់៕


គ្រាប់ពេជ្រពណ៌ស៊ីជម្ពូ ដាក់ដេញថ្លៃជាង ៦០លានដុល្លារ