Friday, September 27, 2013

ប្រភព៖lookingtoday
តុលាការក្រុងតូក្យូ បានបង្គាប់ឲ្យក្រុមហ៊ុន Apple បង់ប្រាក់ចំនួន ៣,៣លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនជប៉ុន Norihiko Saito ពាក់ព័ន្ធនឹងចន្លោះប៉ាតង់។
យោងតាមទីភ្នាក់ងារ សារព័ត៌មានជប៉ុន ក្យូដូ បានឲ្យដឹងថា តុលាការក្រុងតូក្យូ បានបង្គាប់ឲ្យ Apple បង់ប្រាក់ ៣,៣លានដុល្លារ អាមេរិកទៅឲ្យក្រុមហ៊ុន Norihiko Saito ព្រោះតែក្រុមហ៊ុន Apple បានរំលោភលើប៉ាតង់ Touch-sensitive click wheel។ តាមការបញ្ជាក់ បច្ចេកវិទ្យាមួយនេះ បានប្រើនៅលើ iPod ជាច្រើនជំនាន់ ដែលគិតទៅមាន រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៤។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយ ដែលសម្បូរទៅ ដោយជម្លោះរឿងប៉ាតង់៕

Apple ត្រូវ​តុលាការ​បង្គាប់ឲ្យបង់លុយ $៣,៣លាន ដល់គូ​ជម្លោះ