Wednesday, September 18, 2013

ភ្នំពេញ : ផ្ទះល្វែងជាន់ផ្ទាល់ដី ដែលបានស្តុបក្រណាត់ និងខោអាវជជុះជាច្រើនប្រភេទ
ត្រូវអគ្គីភ័យបង្កជាអណ្តាតភ្លើង ឆាបឆេះក្រណាត់ បង្ហុយ  ផ្សែងហុយទ្រលោម ធ្វើអោយពលរដ្ឋ
នៅជុំវិញនោះផ្អើលឈុល នៅព្រឹកម៉ិញនេះម៉ោង ១០និង ១៥នាទី ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមាន
ជ័យ ខណ្ឌមានជ័យ ប្លុកផ្ទះល្វែងសំណង់ថ្មី ។
ពលរដ្ឋនៅក្បែរខាងប្រាប់ថា​ ចាត់ទុកជាសំណាង ហើយ មិនបង្កអោយឆាបឆេះសំភារ:អី
ច្រើនទេគឺគ្រាន់ឆេះផ្ទាំងក្រណាត់ និងបាវផ្ទុកក្រណាត់តែ តិចតួចប៉ុណ្ណោះ ហើយត្រូវអ្នកនៅក្នុងផ្ទះ
ជួយពន្លត់ទាន់ និងខ្លះក៏បាននាំគ្នាសែងនិងអូសបាវ ក្រណាត់ចេញ ហើយក៏បានរថយន្តអគ្គីភ័យ
ជួយបាញ់ខ្លះក៏រលត់ទៅ។
កើតហេតុនេះតាមដឹងអាចដោយសារ ការដាំបាយធ្វើម្ហូប ពីចុងភៅធ្វេសប្រហែស ក៏ឆេះដោយ
អណ្តាតភ្លើងនៅក្នុងបន្ទប់បាយ ក៏រត់ជាន់គ្នាតែម្តងទៅ ​៕


ប្រភព៖KhmerOnlineNews

ឆេះ​ផ្ទះ២​ល្វែងស្តុក​ក្រណាត់​ជជុះ ឆ្អើល​ទាំង​ព្រឹក​នៅ​ស្ទឹង​មានជ័យ