ព្រែកមួយនេះ បានធ្វើឲ្យភ្ញៀវទេសចរ ចំណេញពេលវេលា ក្នុងការធ្វើដំណើរកម្សាន្ត ចំងាយ ៧០០គីឡូម៉ែត្រ ជុំវិញតំបន់ Peloponnese ប៉ុន្តែព្រែកមួយនេះ វាហាក់តូចចង្អៀត សម្រាប់កប៉ាល់ទំនើបធំៗ ក្នុងការធ្វើដំណើរ ដែលអនុញ្ញាតឲ្យកប៉ាល់ មានទទឹងធំបំផុត ១៦,៥ម៉ែត្រ និងជម្រៅបាតក្នុងផ្ទៃទឹក ៧,៣ម៉ែត្រ តែប៉ុណ្ណោះទើប អាចឆ្លងកាត់បាន។
កប៉ាល់អាចឆ្លងកាត់ព្រែក Corinth នេះ បានតែម្តងមួយប៉ុណ្ណោះ។ បច្ចុប្បន្នព្រែកមួយនេះ សម្បូរទៅដោយ កប៉ាល់ទេសចរឆ្លងកាត់ ដោយមាន ១១.០០០កប៉ាល់ ឆ្លងកាត់ជារៀងរាល់ឆ្នាំ។
នៅក្នុងឆ្នាំ ១៩៨៨ ស្ពានក្រោមទឹកចំនួន ២ ត្រូវបានគេសាងសង់ឡើង ឆ្លងកាត់ព្រែក Corinth នេះ ដើម្បីសម្រួលក្នុង ការឆ្លងកាត់ព្រែក ដោយស្ពាននេះ អាចទម្លាក់ទៅក្នុងទឹក ជម្រៅ ៨ម៉ែត្រ ដើម្បីបើក ផ្លូវឲ្យកប៉ាល់ ធ្វើការឆ្លងកាត់៕
ប្រភព៖lookingtoday