ស្រុកកៀនស្វាយ ខេត្តកណ្តាលបានលង់ខ្លួនខូចប្រាណ រលាយអស់ព្រហ្មចារីយ៍ ដោយសារតែ
ចាញ់បោកប្តីហេងស៊យប្រុសព្រានល្មោភកាមព្រោះតែយល់ថាជីវភាពក្រីក្រប្រថុយយកប្រុសចាស់
ធ្វើប្តីទោះបីឪពុកម្តាយមិនពេញចិត្តក្រែងលចេះថ្នាក់ចេះថ្នម ទំនប់បំរុងក្នុងគ្រួសារមានកូនមានចៅ
ស្រាប់តែត្រូវទទួលរងកម្មក្រាស់ពីសំណាក់ប្តីចាស់រូបនោះ បន្ទាប់ពីបានទៅរួមរស់ជាមួយគ្នា
នៅប្រទេសចិនអស់រយ:ពេលច្រើនខែ តាមរយ:មេខ្យល់ ។តាមព័ត៌មានខ្លះអះអាងថា នាងរងគ្រោះអភ័ព្វស្នេហ៍ រូបនេះឈ្មោះ ក ម រ អាយុ២០ឆ្នាំបានចាញ់បោកល្បិចកលស្ត្រីម្នាក់ជាមេខ្យល់ បានបញ្ឆោតនិង លួងលោមនាង រហូតនាងបង្ខំចិត្តទទួលយកបុរសចាស់ជនជាតិចិនម្នាក់នោះធ្វើជាប្តី បន្ទាប់ ពីបានចូលរោងការនឹងគ្នាកាលពីដើមខែមិនាឆ្នាំ២០១៣នេះ ។តាមការអះអាងអោយដឹងទៀតថា ការរស់នៅរបស់ នាងរហូតមកតែង ត្រូវបានប្តីរូបនោះ
រករឿងវាយធ្វើបាប និងពេលខ្លះបង្អត់អាហារនាង ជាងនេះ ទៀតនោគឺប្តីតណ្ហាក្រាស់ឃ្មឹក
រូបនោះតែបង្ខំនាងរួមរ័ក្សញឹកញាប់ណាស់ក្នុងរូបភាពកាយ វិការ(ក្បាច់)កាចៗសាវៗ ទើបធ្វើ
អោយនាងទ្រាំទ្រលែងបាន និងបាក់កំលាំងកាន់ខ្សោយទៅៗ ក៏ដាច់ចិត្តទាំងបង្ខំ លួចរត់
មកស្រុកកំណើតនៅកម្ពុជាវិញជួបជុំឪពុកម្តាយនិងបងប្អូន៕
ប្រភព៖KhmerOnlineNews