Thursday, September 19, 2013

មិចស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ ២០១៣ នេះថា ឥទ្ធិពលនៃខ្យល់ព្យុះ ត្រូពិក ម៉ានូអ៊ែល បានបណ្តាលឲ្យមាន ទឹកជំនន់ និង ការរអិលបាក់ដីនៅ តាមបណ្តារដ្ឋ មួយចំនួន ក្នុងប្រទេសស្ថិតក្នុង ទ្វីបអាម៉េរិកមួយនេះ ដែលបានបណ្តាលឲ្យ មនុស្សស្លាប់កើនដល់ ៩៧នាក់ និង ៥៨នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។ នេះបើតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងតំបន់ កាលពីថ្ងៃ ព្រហស្បតិ៍។
ខ្យល់ព្យុះកំណាចទីពីរ ដែលបានវាយប្រហារ ប្រទេសមិចស៊ីកូ ក្នុងសប្តាហ៍នេះមានឈ្មោះថា ម៉ានូអ៊ែល ដោយ វាបានវាយ លុកខ្លាំងបំផុតក្នុងរដ្ឋ ហ្គឺរ៉ែរ៉ូ ដែលបណ្តាលឲ្យភូមិ មួយមានឈ្មោះ ថា ឡា ភីនតាដា ត្រូវទទួលរងការ ខូចខាត ស្ទើរទាំងស្រុងតែម្តង ។ ដោយឡែកមន្ត្រីសង្គ្រោះ របស់មិចស៊ីកូ ក៏បានធ្វើដំណើរទៅកាន់កន្លែង កើត ហេតុដើម្បីធ្វើការស្រោចស្រង់ ជាបន្ទាន់ ជា ពិសេស គឺស្វែងរកប្រជាជន ដែលកំពុងតែបាត់ខ្លួន នៅតំបន់ ភ្នំភាគខាងត្បូង ប្រទេសនោះ។
គួរបញ្ជាក់ថា ភូមិ ឡា ភីនតាដា ដែលរងគ្រោះខ្លាំងជាងគេនោះ ត្រូវបានអាជ្ញាធរប្រើប្រាស់ ឧទ្ធម្ភាគចក្រ សង្គ្រោះ ប្រជាជនដែលជាប់ ខ្លួនមិនអាចចេញទៅណា ដោយសារការរអិលបាក់ ដីនៅទីនោះប្រមាណជា ៣៤៤នាក់។ ប្រជាជនមួយចំនួនត្រូវ បានអាជ្ញាធរអះអាងថាបាន ទទួលរងរបួសធ្ងន់ធ្ងរ ខ្លាំងណាស់ ដោយឡែកប្រជាជន នៅ សល់ប្រមាណ ៤៦នាក់ទៀតគេ នឹងធ្វើការសង្គ្រោះជាបន្តបន្ទាប់។
រហូតមកដល់ពេលនេះ អាជ្ញាធរមិចស៊ីកូ នៅតែបន្តធ្វើការសង្គ្រោះប្រជាជនរបស់ខ្លួនពីតំបន់ រងគ្រោះសំខាន់ៗ។ ជាងនេះទៀតប្រជាជន ទូទាំងប្រទេស ប្រមាណជាង ៥០.០០០នាក់ ត្រូវបានគេរាយការណ៍ថា បានជម្លៀស ចេញពី លំនៅដ្ឋាន ហើយភ្លៀវទេសចរ បរទេសជាង ៤៦.០០០នាក់ ក៏កំពុងជាប់ខ្លួននៅ រមណីយដ្ឋាន អាកាផាល់កូ ផងដែរ ៕


ប្រភពអត្ថបទ៖ដើមអំពិល

ឥទ្ធិពលព្យុះ កំណាចនៅ មិចស៊ីកូ បណ្តាលឲ្យមនុស្ស ស្លាប់នឹងបាត់ខ្លួន ជាង១៥០នាក់