Harare: រដ្ឋាភិបាល ហ្ស៊ីមបាវេ បានលើកឡើង កាលពីថ្ងៃចន្ទ កន្លងទៅ
នេះថា ក្រុមអ្នកប្រមាញ់ បានសម្លាប់ ដំរីយ៉ាងហោចណាស់ ចំនួន៨១ក្បាល ក្របី និងសត្វដទៃ ផ្សេងទៀតថ តាមរយៈការដា
ក់ថ្នាំ បំពុលក្នុង សួនសត្វ ដ៏ធំបំផុតក្នុងប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៤ ខែកញ្ញា
ឆ្នាំ២០១៣នេះបានឲ្យដឹងថា ជនសង្ស័យចំនួនប្រាំមួយនាក់ ត្រូវបានចាប់ខ្លួន
កាលពីសប្តាហ៍
មុន ប៉ុន្តែឥទ្ធិពលនៃថ្នាំពុល នៅតែបន្តរីកសាយភាយ ខណៈដែលសាកសពរបស់សត្វដំរី ត្រូវបានរកឃើញ នៅតាមសួនឧទ្យានជា
តិ Hwange ។
ជាមួយគ្នានេះដែរ អាជ្ញាធរពាក់ព័ន្ធបានព្រមានថា ក្រុមពួកសត្វដែលស៊ីសាច់
និងហុតឈាមជាអាហារ ដូចជាសត្វតោ ត្មាត និងបណ្តាសត្វផ្សេងទៀតដែលស៊ីសា
កសពដំរី ក៏ប្រឈមមុខនឹងការពុលផងដែ
រ។ មន្ត្រីប៉ូលីស បានរកឃើញថា ក្រុមអ្នកប្រមាញ់ ដឹកនាំដោយក្រុមអ្នកជំនួញជនជាតិ
អាព្រិច បានផលិតជាតិពុលដោយការប្រើប្រាស់
សារធាតុគីមីពុល ជាមួយអំបិល និងទឹកដោយចាក់ចូលទៅក្នុងប្រភពទឹ
កសម្រាប់សត្វដំរីផឹក។
ដោយឡែកអន្លង់ទឹកផ្សេងៗទៀត ត្រូវបានជីកបន្ថែម នឹងចាក់ទឹកពុលនេះ
សម្រាប់ឲ្យដំរីផឹករងការបំពុល។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង
រដ្ឋមន្ត្រីបរិស្ថានដែលទើបឡើងដំ
ណែងថ្មីបានចេញសេចក្តីប្រកាស ក្នុងការធ្វើសង្គ្រាម ដើម្បីប្រឆាំងក្រុមពួកប្រមាញ់
សត្វ៕