មូលហេតុដែល មហាជន និងស្រទាប់យុវវ័យមើលឃើញ ថា សុខ ស្រីនាង មិនសូវទទួលបាន ប្រជាប្រិយភាពបែបនេះ ដោយសារតែ គេសង្កេតឃើញថា បទចម្រៀង របស់នាង នាពេលចុងក្រោយនេះ មិនសូវត្រូវបានយុវវ័យ ចាប់អារម្មណ៍នោះទេ នេះក៏ព្រោះតែ បទចម្រៀងរបស់នាង មិនសូវស៊ីចង្វាក់ និងត្រូវសាច់រឿង ស្រទាប់យុវវ័យបច្ចុប្បន្ន ។ តែទោះជាយ៉ាងណាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់អ្នកមេម៉ាយ វ័យក្មេង សុខ ស្រីនាង ក៏មិនទាន់ដល់ កម្រិតមួយហៅ មិនឮនោះដែរ ។ តារាចម្រៀងសម្បូរមន្តស្នេហ៍ រូបនេះ ក៏មិនបណ្តោយ ឲ្យប្រជាប្រិយភាព របស់ខ្លួន សំយ៉ុងក្បាលចុះ ដល់កម្រិតសូន្យនោះដែរ ។
បើទោះបីជា ប្រិជាប្រិយភាពរបស់ អ្នកនាង សុខ ស្រីនាង ហាក់មិនសូវលេចធ្លោក្តី ក៏គេសង្កេតឃើញថា បទចម្រៀងរបស់នាងចេញលក់នៅលើទីផ្សារ ជាបន្តបន្ទាប់ ។ ជុំវិញរឿងរ៉ាវស្នេហា របស់តារាចម្រៀង ស្រអែមស្រស់ សុខ ស្រីនាង វិញ ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយជា បន្តបន្ទាប់ថា នាងមានបុរសទ្រព្យ ស្តុកចង់បានបេះដូង និងមានអ្នកមានបុណ្យស័ក្តិធំៗ តាមចែចូវបេះដូង របស់នាងជាហូរហែ ។ តែទោះជាយ៉ាងណា អ្នកមេម៉ាយក្តៅស្រួយរូបនេះ បានបដិសេធទាំងអស់ រាល់ការលេចឮទាំងនេះ ដោយនាងអះអាងថា នាងមិនទាន់ចង់ បានម្ចាស់បេះដូង នៅឡើយទេ ។
ដោយឡែកថ្មីៗនេះ សុខ ស្រីនាង ត្រូវបានមហាជន និងស្រទាប់យុវវ័យ មួយចំនួន សង្ស័យថា មានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងវ័យក្មេង គឺលោក ប៊ឺរី ។ មូលហេតុដែលមាន ការសង្ស័យបែបនេះ គឺបន្ទាប់ពីមហាជន និងស្រទាប់យុវវ័យ បានឃើញរូបភាព មួយចំនួន ត្រូវបាន សុខ ស្រីនាង បង្ហោះនៅ Account Facebook របស់នាង បង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយតារាសម្តែង លោក ប៊ឺរី ដែលត្រូវ បានគេដឹងថា ជាសង្សារយល់ចិត្ត យល់ថ្លើម នឹងកញ្ញា ទឹម វត្តី ។
ពាក់ព័ន្ធនឹងរូបភាព ដែលនាំឲ្យមហាជន សង្ស័យថា អ្នកនាង សុខ ស្រីនាង មានទំនាក់ទំនងស្នេហា ជាមួយលោក ប៊ឺរី នោះ ត្រូវបានប្រភព មួយចេញ ពីផលិតកម្មសាន់ដេ និងជាអ្នកនៅក្នុង ចង្កោមសិល្បៈម្នាក់ ទម្លាយប្រាប់គេហទំព័រ LookingTODAY ថា សុខ ស្រីនាង មិនមានទំនាក់ទំនង ស្នេហាជាមួយ លោក ប៊ឺរី នោះទេ ។ តាមពិតរូបភាពនោះ គឺនាងថតនៅពេលនាង សម្តែងវីដេអូបទចម្រៀង របស់នាងតែប៉ុណ្ណោះ ៕
ប្រភព៖Lookingtoday