Friday, September 27, 2013

ប្រភព៖ដើមអំពិល
ភ្នំពេញ ៖ អាហារដ្ឋាន មីគាវ ចោមចៅ ដែលមានទីតាំង ស្ថិតនៅខាងក្រោយឈាង ខាងលិច សាលាសង្កាត់ចោមចៅ ក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ នៅវេលាម៉ោង ៣ និង៣០ នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ បានរងនូវការឆាបឆេះ ដោយសារទុស្សេ ខ្សែភ្លើង ប៉ុន្ដែ សំណាងល្អត្រូវបានជួយពន្លត់ ទាន់ ពីសំណាក់ប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតហេតុ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននឹង មានការជួយអន្ដរាគមន៍ បាញ់ពន្លត់ពីសំ ណាក់រថយន្ដពន្លត់អគ្គិភ័យ អង្គភាព៧១១ នៃកងពលតូចលេខ ៧០ ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋ នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃ ដដែលនេះ ពួកគាត់បានឃើញផ្សែងហុយ ចេញពីអាហារដ្ឋានមីគាវ ចោមចៅ ស្រាប់ តែបង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែល ម្ចាស់ផ្ទះមិននៅ ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ហើយរថយន្ដពន្លត់អគ្គិភ័យចំនួន  ៤គ្រឿង របស់អង្គភាព ៧១១ នៃកងពល តូចលេខ ៧០ បានធ្វើដំណើរមកដល់ហើយ ធ្វើការបាញ់ពន្លត់អស់ទឹក១រថយន្ដ ទើប ភ្លើងបានរលត់ទៅវិញ ក្នុងរយៈពេល១៥ នាទី ។
ម្ចាស់អាហារដ្ឋានមីគាវ ចោមចៅ អ្នក ស្រី អ៊ឹម ស្រីណា អាយុ ៣១ឆ្នាំ បានប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ អ្នកស្រី មិននៅផ្ទះនោះទេ ហើយត្រូវបានប្រជាពល រដ្ឋនៅក្បែរខាង ទូរស័ព្ទប្រាប់រួចក៏ប្រញាប់ ប្រញាល់ត្រឡប់មកផ្ទះវិញ ។ ម្ចាស់ផ្ទះរង គ្រោះបានបន្ដទៀតថា កុំតែបានប្រជាពល រដ្ឋ និងរថយន្ដពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ កុំអីផ្ទះរបស់គាត់ឆេះខ្ទេចតែម្ដង ។
ប្រជាពលរដ្ឋដែលចូលរួម ជួយពន្លត់អគ្គិ ភ័យនេះបាននិយាយថា នៅពេលពួកគាត់ ឃើញផ្សែងហុយចេញពីក្នុងហាង ក៏នាំគ្នា ជួយកាត់សោរ ដើម្បីចូលពន្លត់ទើបមិន បណ្ដាលឱ្យរីករាលដាលកាន់តែខ្លាំង ទៅ ដល់ផ្ទះប្រជាពលរដ្ឋក្បែរខាង ។
បើតាមម្ចាស់ផ្ទះគ្រោះអគ្គិភ័យនេះបាន បំផ្លាញទូរទស្សន៍១គ្រឿង ក្បាលចាក់វីស៊ីឌី មួយ អាំភ្លីមួយ និងកង្ហាមួយគ្រឿងផងដែរ ពោលមិនបណ្ដាលឱ្យខូចខាតសម្ភារៈ និង ទ្រព្យសម្បត្ដិច្រើននោះឡើយ ពីព្រោះបានជួយពន្លត់ទាន់ពេលវេលា ៕





ទុស្សេខ្សែភ្លើង ឆេះអាហារដ្ឋាន មីគាវ ចោមចៅ សំណាងល្អ ជួយពន្លត់ទាន់