ដោយឡែកនៅថ្ងៃនេះវិញ សារព័ត៌មាន Wall Street Journal បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែរៀបចំធ្វើការបង្ហាញ iPad អេក្រង់ទំហំ ៩,៧អ៊ីង ដែលស្ដើងជាង iPad មុន។
សារព័ត៌មាន Wall Street Journal នៅមិនទាន់ទទួលបាន ព័ត៌មានអ្វីច្រើននោះទេ គ្រាន់តែដឹងថា iPad ជំនាន់ថ្មីស្ដើង និងស្រាលជាងមុន ព្រមទាំងមានលក្ខណៈ ពិសេសជាច្រើនទៀត ដែលខុសប្លែកពីម៉ូដែលមុន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានពន្យារពេលក្នុងការបង្ហាញ iPad និង iPhone ហើយបើ តាមប្រភពព័ត៌មាន ជាច្រើនបានឲ្យដឹងថា ឧបករណ៍ទាំងពីរនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០១៣នេះ៕
ប្រភពពី lookingtoday



