Tuesday, August 13, 2013

អាមេរិកៈ យោងតាមសេចក្តីរាយការណ៍ពីប៉ូលីសរដ្ឋ Texas បានឲ្យដឹងថា ក្មេងស្រីម្នាក់អាយុ១០ឆ្នាំ ត្រូវបានចាប់ខ្លួនដោយ ចោទពីបទរំលោភលើ ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ។ ម្តាយរបស់កុមារី ដែលត្រូវចោទប្រកាន់ និយាយថា ប៉ូលីសបានធ្វើការ ចោទប្រកាន់ខុសមកលើ កូនស្រីរបស់គាត់ ដោយលើក ឡើងថាក្មេងៗ វាគ្រាន់តែលេងជាមួយគ្នា មិនមែនជាការចាប់ រំលោភឡើយ។
ក្មេងស្រីនៅពេលដែល ត្រូវនាំទៅប៉ុស្តិ៍ប៉ូលីស នាងនិងម្តាយ ក៏បានស្រែកយំ ព្រមគ្នាផងដែរ។ ក្មេងស្រីជាប់ចោទ ដែលមិនត្រូវបានបញ្ជាក់ ឈ្មោះម្នាក់នេះ ត្រូវជាប់គុក៤ថ្ងៃ ទើបប៉ូលីសដោះលែងវិញ។

 ប្រភពពី lookingtoday

ក្មេង​ស្រី​អាយុ១០ឆ្នាំ ចាប់​រំលោភ​ក្មេង​ប្រុស​អាយុ ៤ឆ្នាំ