Showing posts with label ព្រឹត្តិការណ៍អន្តរជាតិ. Show all posts
Showing posts with label ព្រឹត្តិការណ៍អន្តរជាតិ. Show all posts

Tuesday, September 10, 2013

សារព័ត៌មានខាងលើបានចុះផ្សាយថា អ្នករាយការណ៍របស់ខ្លួនបានទទួលបានវីដេអូខាងលើ ពីសមាជិកក្រុមឧទ្ទាម ម្នាក់ ដែលបានគេចខ្លួនចេញពីកងកម្លាំងពួកឧទ្ទាមទាំងនោះ ដោយសារតែរូបគេពុំអាចស៊ូទ្រាំមើលពីទង្វើដ៏កាចសា ហាវទាំងនេះ តទៅទៀត ។



ប្រភពពី៖News2day

វីដេអូ ពួកឧទ្ទាមស៊ីរី ប្រហារជីវិត ទាហានស៊ីរី

Thursday, August 29, 2013

សួនសត្វ ក្នុងទីក្រុង ដេនវើ សហរដ្ឋអាមេរិក បានធ្វើការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីបង់ប្រាក់ ដើម្បីបានប៉ះពាល់ និង ផ្តល់ចំណី អោយទៅ សត្វរមាស ក្រោយពី ស្រ្តីម្នាក់ បានទទួលរងរបួសម្រាមដៃ ពីសត្វរមាសខ្មៅ មួយក្បាលរួចមក។
ស្រ្តីរងគ្រោះម្នាក់ ត្រូវបានខាងសួនសត្វបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវ សត្វរមាសមួយក្បាល ឈ្មោះ ស៊ីនឌី ខាំត្រូវម្រាមដៃ បណ្តាលឲ្យ រហែកចេញឈាម យ៉ាងច្រើន។ យ៉ាងណាមិញ អ្នកតំណាងឲ្យសួនសត្វ ទទួលស្គាល់ថានេះ ពិតជាគ្រោះថ្នាក់ដ៏អាក្រក់មួយ ប៉ុន្តែពួកគេ មិនគិតថា សត្វរមាស ព្យាយាម ធ្វើអោយភ្ញៀវចូលទស្សនា មានគ្រោះថ្នាក់នោះទេ វាអាចជាការចៃដន្យប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ សួនសត្វមួយនេះ បានចាប់ផ្តើមបើកកម្មវិធី ផ្តល់ឪកាស ដល់ភ្ញៀវចូលទស្សនាទាំងអស់ អាចជួប ជាមួយនឹងសត្វរមាស ដោយត្រូវបង់ប្រាក់ ចំនួន ៦០ដុល្លារអាមេរិក បន្ថែម សំរាប់មនុស្សម្នាក់ ហើយពួកគេអាចប៉ះ និង អោយចំណី ដល់សត្វរមាស ដោយផ្ទាល់តែម្តង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភពពី ខ្មែរលោត

ស្រ្តីម្នាក់ ត្រូវសត្វរមាសខ្មៅ មួយក្បាល ខាំត្រូវម្រាមដៃ នៅក្នុងសួនសត្វ

Monday, August 19, 2013

ម៉ុមបៃ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៣ នេះថា អ្នក ដំណើរ ៣៥នាក់បានស្លាប់នៅឯស្ថានីយ៍រថភ្លើងដាម៉ារ៉ា នៃសង្កាត់ រ៉ាចយ៉ា រ៉ានី របស់រដ្ឋបាហារ ដោយសារតែ រថភ្លើង ល្បឿនលឿន មួយខ្សែបានបើកបុករះ លើហ្វូងអ្នកដំណើរ នោះតែម្តង កាលពីពេលព្រឹកថ្ងៃចន្ទនេះ។
ចំនួនមនុស្សស្លាប់ត្រូវ បានគេអះអាងថា នឹងអាច កើនឡើងច្រើនជាងនេះ ស្របពេលដែលអ្នក រងរបួសធ្ងន់ ស្រាលមានរហូតដល់ទៅជាង ២០នាក់ឯណោះ។
អ្នកភូមិដែលបានឃើញហេតុការណ៍ជាក់ស្តែង បានរាយការណ៍ប្រាប់ សារព័ត៌មានក្នុងតំបន់ថា រថភ្លើងទាំង ឡាយនៅ ស្ថានីយ៍នោះបានធ្វើដំណើរទៀងទាត់ តាមតារាងពេលរបស់ខ្លួននោះទេ ប៉ុន្តែអ្នកដំណើរមួយចំនួន បាននាំគ្នាដើរពាសពេញ ផ្លូវដែកនៃស្ថានីយ៍ ដែលមាន ៣ខ្សែ។
រថភ្លើងចំនួនពីរខ្សែត្រូវ បានគេអះអាងថាមានវត្តមាន នៅនឹងកន្លែង ប៉ុន្តែអ្នកដំណើរជាច្រើន បានឈរកកកុញ បាន រង់ចាំរថភ្លើងទីបីមកដល់ ដែលមានល្បឿនលឿនបំផុតនោះ ហើយ ដោយសារតែពួកគេរត់គេចចេញពី ផ្លូវ រថភ្លើងទីបីមិនទាន់ ទើបបណ្តាលរថភ្លើងដែលកំពុង បើកបរយ៉ាងលឿន នោះបើកកិនពីលើ នាំឲ្យស្លាប់ និង របួសជាច្រើននាក់បែបនេះ។
បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់ ខាងលើនេះកើតឡើង ប្រជាពលរដ្ឋដែល ពោរពេញដោយកំហឹង មួយចំនួនបានឡើង លើរថភ្លើងបង្កហេតុនោះ រួចចាប់អ្នកបញ្ជារថភ្លើង ធ្វើជាចំណាប់ខ្មាំង ហើយនាំគ្នាវាយអ្នកបើកបរ រថភ្លើងនោះ រហូតដល់ស្លាប់។ ជាងនេះទៅទៀត ប្រជាជនទាំងនោះ ក៏បានដុតកម្ទេច រថភ្លើងពីរខ្សែទៀត ដែលនៅនឹងកន្លែង កើតហេតុផងដែរ ៕
Photo by DAP-News

រថភ្លើងបើកបុក ហ្វូងអ្នកដំណើរ ស្លាប់៣៥នាក់ នៅឥណ្ឌា, អ្នកបើកបរត្រូវ គេវាយសម្លាប់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៣ នេះថា ភ្នំភ្លើង មួយបាន ផ្ទុះនៅទីក្រុង កាហ្គោស៊ីម៉ា នៃខេត្តភាគខាងត្បូង របស់ប្រទេសជប៉ុន ដែលមានឈ្មោះថា គ្យូស៊ូ។
ការផ្ទុះដ៏កក្រើកនោះ បានជះកម្អែរឡើងលើ មេឃយ៉ាងខ្ពស់រហូត ដល់ទៅ៥គីឡូម៉ែត្រ ឯណោះ ដែលកម្ពស់ខ្ពស់ បែបនេះមិនធ្លាប់បានកើត មាននោះទេ ក្នុង ប្រវត្តិសាស្ត្រនៃបន្ទុះភ្នំភ្លើង។
ការិយាល័យភូមិសាស្ត្រ របស់ជប៉ុន បានតាមដាននូវការផ្ទុះ របស់ភ្នំភ្លើងខាងលើនេះ តាំងពី រសៀលថ្ងៃអាទិត្យ មកម្ល៉េះ ដោយវាបានបង្កជា កម្អែរផេះយ៉ាងខ្លាំង អមមកជាមួយនូវ សន្ធឹកផ្គរ លាន់ឭយ៉ាងខ្លាំងផងដែរ។ កម្អែរភ្លើង របស់វា បានហូរចេញមកនៅផ្នែក អាគ្នេយ៍នៃភ្នំភ្លើង ចម្ងាយប្រមាណ ១គីឡូម៉ែត្រ ដែលជាហេតុនាំឲ្យប្រជាជន ក្នុងតំបន់ត្រូវពាក់ម៉ាស់ និង រថយន្ត ត្រូវបើកភ្លើងជានិច្ចទោះ បីពេលថ្ងៃក៏ដោយ។
គួរបញ្ជាក់ថាភ្នំភ្លើងខាងលើនេះ ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលមាន សកម្មភាពខ្លាំង បំផុតនៅជប៉ុន ដោយ ឈរនៅផ្ទៃ ដីប្រមាណជា ៧៧គីឡូម៉ែត្រក្រឡា។ ក្រុមអ្នកជំនាញបាន អះអាងថា ភ្នំភ្លើងនេះនឹងបង្កការផ្ទុះ ដ៏ធំ នៅថ្ងៃខាងមុខទៀត ៕
ប្រភពពី:dap-newsPhoto by DAP-News

ផ្ទុះភ្នំភ្លើងនៅ ជប៉ុន, ជះកម្អែរឡើងខ្ពស់ បំផុតមិនធ្លាប់មាន

Friday, August 16, 2013

បន្ទាយមានជ័យ ៖ ជនម្នាក់​ត្រូវ​នគរបាល ​ស្រុក​មង្គលបុរី ឃាត់ខ្លួន​ក្រោយពីរកឃើញថា បានធ្វើសកម្មភាព ល្បួងក្មេង​ស្រីអាយុ ១៤ឆ្នាំ ក្នុងភូមិជាមួយ ទៅរំលោភក្នុងចំការក្រូច បានសម្រេចរហូតដល់ទៅ ៣ដង ​ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ នេះ ជនសង្ស័យត្រូវបានបញ្ជូន ទៅតុលា​ការ​ចាត់ការច្បាប់។
លោក យ៉ត សុផល អធិការនគរបាល ស្រុក​មង្គលបុរី ​បានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះថា ជនសង្ស័យមានឈ្មោះ ហុង ​គីមសត់ ​ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបុស្សទំម្លាប់ ឃុំចំណោម ស្រុក មង្គល​បុរី ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ។កុមារីរងគ្រោះ​មានឈ្មោះ ស,ស អាយុ១៤ឆ្នាំ ។
លោកអធិការបានបន្តថា ​មុនពេលកើតហេតុ​ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ជនសង្ស័យ ហុង គីមសត់ ​បានធ្វើសកម្មភាព​ ល្បួងក្មេងស្រីរងគ្រោះ ខណៈឪពុក-ម្តាយនាងមិននៅថា ​ទៅបេះក្រូចនៅ ចំការហូប ដោយចំការ គឺនៅក្រោយផ្ទះ២គីឡូម៉ែត្រ​ ពេលទៅដល់ទីនោះ ជនសង្ស័យក៏បានចាប់ក្មេងស្រី រំលោភតែម្តង។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ​ជនសង្ស័យបានសារភាពថា​ សរុបទាំងពេលនេះ គឺគេបានរំលោភក្មេងស្រី ​រ​ងគ្រោះចំនួន៣លើកហើយ។ក្រោ​យ​សួរនាំ​ជនសង្ស័យនឹងត្រូវបាន ការិយាល័យជំនាញ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ​ចាត់កាតតាមច្បាប់ ៕



ប្រភពពី Dap-News

ល្បួង​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់ ទៅ​រំលោភ​បាន សម្រេច​៣ដង ត្រូវនគ​របាល ឃាត់ខ្លួន

Tuesday, August 13, 2013

អន្តរជាតិ៖ កប៉ាល់ដែកចំបាំងដ៏ធំ១គ្រឿងត្រូវ
បានផ្ទុះឆេះចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ
បញ្ចេញផ្សែងខ្លៅហុយខ្មួលខ្មាញ់នៅកណ្តាលមហាសមុទ្រខ្មៅ។
-ប៉ុន្មាននាទីក្រោយតួរកប៉ាល់ទាំងមួលបានបាក់ដាច់ចំពាក់
កណ្តាលជា២កំណាត់ត្រូវគេសង្សាយ័ថាត្រូវគូទំនាស់
វាយប្រហារដោយគ្រាប់ផ្លោងក្នុងករណីទំនាស់ណាមួយ៕



ប្រភពពី KhmerOnlineNews

កប៉ាលចំបាំងផ្ទុះឆេះដាច់២កំណាត់លិចកណ្តាលសមុទ្រ (Video)

Monday, August 12, 2013

 ក្រុមកម្មករ​សង់​ផ្លូវ​បាន​រក​ឃើញ​សព​ម៉ាំ​ម៉ី​ដែល​អាច​រក្សាទុក​បានយូ​រ​ចំនួន ៧០០​ឆ្នាំ ដែល​សាកសព​នេះ​ស្ថិតនៅ​ក្នុង​ជំនាន់​រជ្ជ
កាល​ម៉េង​នៅ​ច​ន្លោះឆ្នាំ ១៣៦៨ ដល់​ឆ្នាំ ១៦៤៤​។ សាកសព​នេះ​ត្រូវបាន​រកឃើញ​នៅក្នុងក្តាម​ឈូស​ដែលមា​ន​គំនរ​ឆ្អឹង​ច្រើន
ជាតិ​សេ​រ៉ា​មិច សំនេរ និង​វត្ថុ​បុរាណ​ជាច្រើន​ទៀត​។​

លោក Wang Weiyin ជា​នាយក​សារៈមន្ទីរ​នៃ​ទីក្រុង តៃ​ហ្ស៊ូ បាន​ប្រាប់​សារពត៌មាន​ស៊ិនហួរ​ថា សំលៀក​បំពាក់
​របស់​សាកសព​នេះ​ត្រូវបាន​ធ្វើឡើង​ភាគច្រើន​ពី​សូត្រ លាយ​ជាមួយ​នឹង​កប្បាស​តិចតួច​។ ជាធម្មតា​សូត្រ និង​កប្បាស
គឺ​ពិបាក​នឹង​រក្សា​ទុក​បាន​យូរណាស់ ហើយ​ការ​ជីកដី​រក​ឃើញ​នេះ​បញ្ជាក់ថា បច្ចេកវិទ្យា​រក្សា​សព​ត្រូវបាន​គេ​ប្រើ​នៅ​តែ​កន្លែង​បញ្ចុះសព​តែមួយគត់​។​

ការរកឃើញ​ជំហាន​ដំបូង​នៃ​រជ្ជកាល​មហា​ម៉េង​នៅក្នុង​ទីក្រុង តៃ​ហ្ស៊ូ កាលពី​ខែ​ឧសភា
ឆ្នាំ​១៩៧៩ ដែល​បាន​នាំអោយ​មាន​ការបើក​សារៈមន្ទីរ​។ នៅពេល​នោះ​សាកសព​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​ដែល​ពុំ​ទាន់​បាន​ប៉ះពាល់​វា​ទេ ដោយសារ
តែ​ខ្វះ​បទពិសោធ​នៃ​អ្នក​បុរាណ​វិទូ ដោយ​មាន​តែ​សំលៀក​បំពាក់ ខ្សែក្រវ៉ាត់ និង​អង្គំ ដែល​អាច​រក្សា​បាន​យូរ​។​


ប្រភពពី happycambodia

សាកសពមានអាយុកាល ៧០០ឆ្នាំ

Friday, August 9, 2013

ចិន: យោងតាមសារព័ត៌បរទេសមួយ បានរាយការណ៍ឲ្យដឹងថា ក្រុមអ្នកឈរមើល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបុរសម្នាក់ដែល គេនិយាយថា បានស្លាប់ទៅហើយនោះ ស្រាប់តែស្ទុះក្រោកឡើង ហក់ទៅយកទឹកសុទ្ធមួយដបមកផឹក។
ហេតុការណ៍នេះកើតឡើងនៅពេល ដែលបុរសជាង១០នាក់បាន លើកសាកសពចេញពីផ្លូវមួយ ក្នុងទីក្រុង Wuhan ដាក់លើក្តារគ្របក្រណាត់ស ដែលជនរងគ្រោះនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាល វាយរហូតដល់ស្លាប់ ហើយពួកគេ បានដាក់ពាក្យប្តឹងទារ សំណងរាប់ម៉ឺនយ័ន។
បុរសដែលគេចាត់ទុកថា ស្លាប់នេះ ឈ្មោះ Han គឺជាបាតុករម្នាក់ដែលចូលរួម តវ៉ាជាមួយក្រុមមនុស្សរាប់រយនាក់ ផ្សេងទៀត ហើយត្រូវបានប៉ូលីសបង្ក្រាបផងដែរ៕

 ប្រភពពី lookingtoday

ផ្អើលមនុស្សស្លាប់ហើយ រស់ឡើងវិញ ស្ទុះយកទឹកសុទ្ធផឹក

​អ្នកទោស​យ៉ាង​ហោច​ណាស់ជាង​៥០០​នាក់ ក្នុងនោះ​មានរួម​ទាំង​​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​ភេរវកម្ម​អាល់​កៃ​ដាផង ត្រូវ​គេ​រាយ​ការណ៍​ថា បាន​រត់គេចខ្លួន​ចេញពី​មន្ទីរឃុំឃាំង Abu Ghraib ក្នុងប្រទេស អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​២១ កក្កដា បន្ទាប់ពី​មានការ​វាយប្រហារមក​លើ​​មន្ទីរឃុំឃាំងមួយ​នេះ។​
ការវាយប្រហារ​ទៅលើ​មន្ទីរឃុំឃាំង​ខាងលើ​ដែលមាន​ការ​យាមកាម​យ៉ាង​តឹងតែងនេះ បាន​​កើតឡើង​នៅពេលដែល​ក្រុម​វាយប្រហារ​ដោយ​គ្រាប់បែក​អត្ដ​ឃាត បាន​បើករថយន្ដ​ផ្ទុក​ទៅដោយ​រំសេវ​ផ្ទុះ សម្រុក​ចូលទៅ​មន្ទីរឃុំឃាំង អា​ប៊ូហ្គា​បនោះ ដែល​ស្ថិតនៅ​ជាយក្រុង​បា​ដា​ដ នាយ​ប់ថ្ងៃទី​២១ ខែកក្កដា ជាការ​បើកផ្លូវ​ដល់ខ្មាន់កាំភ្លើង​ដទៃទៀត​បាញ់ប្រហារ​ទៅលើកម្លាំង​សន្ដិសុខ​ដោយ​កាំភ្លើងត្បាល់ គ្រាប់បែក កាំភ្លើងស្វ័យប្រវត្ដិ​។​
ក្រៅពីនេះ ក្រុម​ខ្មាន់កាំភ្លើង​អ៊ីស្លាម​និកាយ​សាន់​នី​ ក៏បាន​ស្ទាក់ផ្លូវ​ចូលទៅ​កាន់មន្ទីរឃុំឃាំង​ខាងលើ​ផងដែរ ក្នុង​គោលដៅ​ទប់ស្កាត់​កម្លាំង​អន្ដរាគមន៍​របស់​រដ្ឋា​ភិបាល។ ក្នុងពេល​ជាមួយគ្នា​នោះ ខ្មាន់កាំភ្លើង​មួយចំនួន​ក៏បាន​បំពាក់​គ្រាប់រំសេវ​ជុំវិញខ្លួន​ដើរ​សំដៅ​ចូលទៅ​មន្ទីរឃុំឃាំង​ដើម្បី​រំដោះ​បក្ខពួក​របស់ខ្លួន។​
ការប៉ះទង្គិច​គ្នា​រវាង​ឆ្មាំ​គុក នឹង​ខ្មាន់កាំភ្លើង​បានអូសបន្លាយ​រហូតដល់​ព្រឹក​ថ្ងៃទី២២ ដែល​បណ្តាល​ឲ្យ​មនុស្សសម្លាប់​រហូត​ដល់​១៤​នាក់ ក្នុងនោះ​មាន​ប៉ូលិស​១០​នាក់ និង​ទាហាន​៤​នាក់​។ ស្ថានភាព​អាច​គ្រប់គ្រង​បាន​ក្រោយពេលឧ​ត្ថ​ម្ភា​គ​ចក្រ​របស់​កម្លាំង​ទាហាន​មកជួយ​អន្ដរាគមន៍។​
ក៏ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកទោស​ជាង​៥០០​នាក់​បានរត់គេចខ្លួន​ដោយ​សុវត្ថិភាព​ពី​មន្ទីរ​ឃុំ ឃាំង​នេះបាត់​ទៅ​ហើយ។​
បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័​រដែល​​បាន​ដកស្រង់​សម្ដី​សមាជិក​គណៈកម្មាធិការ​សន្ដិសុខ និង​ការពារជាតិ​អ៊ីរ៉ាក់ លោក​ហា​កី​ម អាល់​ហ្សា​មី​លី ឲ្យ​ដឹងថា អ្នកទោសប្រមាណ​ជាង​៥០០​នាក់​ដែលបាន​រត់​ភៀសខ្លួន ចេញពី​មន្ទីរឃុំឃាំងនោះ គឺ​មាន​រួម​ទាំង​មេ​ដឹកនាំ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ម្នាក់​ផងដែរ។
សូម​បញ្ជាក់​ថា ​ការវាយប្រហារដោយ​​គ្រាប់បែក​អត្ដ​ឃាត បាន​ក្លាយទៅជា​ការពេញនិយម​ទៅ​ហើយ​របស់ក្រុម​ភេរវកម្ម​អាល់​កៃ​ដា។ ដោយ​ក្នុង​នោះ​ការវាយប្រហារ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ រយៈពេល​១​ខែ​កន្លងមក​បានសម្លាប់មនុស្ស​៦០០​នាក់​ហើយ៕​


អ្នកទោស​ជាង​៥០០​នាក់​រត់​ចេញពី​គុក​នៅ​អ៊ីរ៉ាក់​