Monday, August 12, 2013

 ក្រុមកម្មករ​សង់​ផ្លូវ​បាន​រក​ឃើញ​សព​ម៉ាំ​ម៉ី​ដែល​អាច​រក្សាទុក​បានយូ​រ​ចំនួន ៧០០​ឆ្នាំ ដែល​សាកសព​នេះ​ស្ថិតនៅ​ក្នុង​ជំនាន់​រជ្ជ
កាល​ម៉េង​នៅ​ច​ន្លោះឆ្នាំ ១៣៦៨ ដល់​ឆ្នាំ ១៦៤៤​។ សាកសព​នេះ​ត្រូវបាន​រកឃើញ​នៅក្នុងក្តាម​ឈូស​ដែលមា​ន​គំនរ​ឆ្អឹង​ច្រើន
ជាតិ​សេ​រ៉ា​មិច សំនេរ និង​វត្ថុ​បុរាណ​ជាច្រើន​ទៀត​។​

លោក Wang Weiyin ជា​នាយក​សារៈមន្ទីរ​នៃ​ទីក្រុង តៃ​ហ្ស៊ូ បាន​ប្រាប់​សារពត៌មាន​ស៊ិនហួរ​ថា សំលៀក​បំពាក់
​របស់​សាកសព​នេះ​ត្រូវបាន​ធ្វើឡើង​ភាគច្រើន​ពី​សូត្រ លាយ​ជាមួយ​នឹង​កប្បាស​តិចតួច​។ ជាធម្មតា​សូត្រ និង​កប្បាស
គឺ​ពិបាក​នឹង​រក្សា​ទុក​បាន​យូរណាស់ ហើយ​ការ​ជីកដី​រក​ឃើញ​នេះ​បញ្ជាក់ថា បច្ចេកវិទ្យា​រក្សា​សព​ត្រូវបាន​គេ​ប្រើ​នៅ​តែ​កន្លែង​បញ្ចុះសព​តែមួយគត់​។​

ការរកឃើញ​ជំហាន​ដំបូង​នៃ​រជ្ជកាល​មហា​ម៉េង​នៅក្នុង​ទីក្រុង តៃ​ហ្ស៊ូ កាលពី​ខែ​ឧសភា
ឆ្នាំ​១៩៧៩ ដែល​បាន​នាំអោយ​មាន​ការបើក​សារៈមន្ទីរ​។ នៅពេល​នោះ​សាកសព​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​ដែល​ពុំ​ទាន់​បាន​ប៉ះពាល់​វា​ទេ ដោយសារ
តែ​ខ្វះ​បទពិសោធ​នៃ​អ្នក​បុរាណ​វិទូ ដោយ​មាន​តែ​សំលៀក​បំពាក់ ខ្សែក្រវ៉ាត់ និង​អង្គំ ដែល​អាច​រក្សា​បាន​យូរ​។​


ប្រភពពី happycambodia

សាកសពមានអាយុកាល ៧០០ឆ្នាំ