Tuesday, October 1, 2013

ចិន៖  ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីពេទ្យ ដើម្បីធ្វើការវះកាត់ យកបងប្អូនភ្លោះរបស់ខ្លួន ចេញជាបន្ទាន់ បន្ទាប់ពីគ្រូពេទ្យរកឃើញថា កូនភ្លោះប្អូនកំពុង មានជីវិត នៅក្នុងពោះកូនភ្លោះបង។
ហេតុការណ៍ដ៏កម្រមួយនេះ បានកើតឡើងលើកុមារា Xiao Feng មានអាយុ ២ឆ្នាំ ជនជាតិចិន គឺជាកូនភ្លោះយ៉ាងចម្លែក ដោយកូនភ្លោះបងកំពុង ត្រូវបានកូនភ្លោះប្អូន សម្លាប់បន្តិចម្តងៗ ប្រសិនបើគ្មាននរណាម្នាក់ ដឹងថាកូនភ្លោះប្អូនស្ថិតនៅ ក្នុងពោះកូនភ្លោះបងនោះ។
Xiao Feng ត្រូវបានបញ្ជូនទៅ កាន់មន្ទីពេទ្យ ដោយសារពិបាកដកដង្ហើម ហើយពោះ កាន់តែធំឡើងៗ។ បន្ទាប់ពីធ្វើការថត តាមម៉ាស៊ីន X-rays និងការធ្វើតេស្ត MRI ទើបគ្រូពេទ្យ ដឹងថាកូនភ្លោះប្អូនកំពុងរស់នៅ និងលូតលាត់ធំធាត់ នៅក្នុងពោះរបស់កូនភ្លោះបង។

បន្ទាប់ពីធ្វើការពិភាក្សារួចរាល់ កុមាររងគ្រោះខាងលើ ត្រូវបានគ្រូពេទ្យរៀបចំ ដើម្បីធ្វើការវះកាត់ យកកូនភ្លោះប្អូនចេញ ពីពោះកូនភ្លោះបង៕


ប្រភព៖Lookintoday

កូន​ភ្លោះ​ចម្លែក​ កើត​មក​កូន​ប្អូន​នៅ ​ក្នុង​ពោះ​កូន​បង ​(Video Inside)