Tuesday, October 1, 2013

ប្រភព៖សប្បាយ
បទ “ទឹក​ភ្នែក​ស្រី​ខ្មែរ​យក​ប្ដី​កូរ៉េ” លាត​ត្រដាង​រឿងរ៉ាវ​ពិត​របស់​នារី​ខ្មែរ​ម្នាក់ បន្ទាប់​ពី​នាងបាន​រៀបការ​ជាមួយ​បុរស​សញ្ជាតិ​កូរ៉េ ហើយ​ជួប​ភាព​ជូរចត់​រាប់​មិន​អស់​នៅ​ស្រុក​គេ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​នាង គង់ ចាន់​រដ្ឋា មុន​ពេល​ច្រៀង​បទ​នេះ​សម្រាប់​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម។

អ្នក​និពន្ធ​បទ​ចម្រៀង​នេះ​ឈ្មោះ ផាត ស៊ូឃុន បាន​យក​លំនាំ​តាម​បទ “អូន​ជា​រៃ​មាស” របស់​អ្នក​ស្រី សុង សេងហ៊ន ។ ដើម​ចម​​ដែល​​នារី​ម្នាក់​សម្រេច​ចិត្ត​​​យ៉ាង​ផុយ​ស្រួយ​បែប​នេះ​ដោយ​សារ​ កត្តា​ជីវភាព និង​ត្រូវ​ការ​ប្រាក់។ ស្ត្រី​ម្នាក់​នោះ​មិន​បាន​សម្រេច​បំណង​ចង់​បាន​នោះ​ទេ បែរ​ជា​ទទួល​រង​អំពើ​ហិង្សា​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​មិន​លុះ​ថ្ងៃ​ទៅ​វិញ។
ទោះ​យ៉ាង​ណា មាន​ប្រិយមិត្ត​របស់​នាង គង់ ចាន់រដ្ឋា មួយ​ចំនួន​បាន​លើក​ឡើង​ថា រឿង​បែប​នេះ​មិន​បាន​កើត​ឡើង​ជា​ទូទៅ​នោះ​ទេ។ អ្នក​មាន​ប្ដី​ជា​ជនជាតិ​កូរ៉េ​ខ្លះ ក៏​ទទួល​បាន​ក្ដី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ និង​មាន​សុភមង្គល​នៅ​ទី​នោះ​ដែរ។
ចង់​ដឹង​ថា តើ​ជីវិត​ពិត​នៃ​ស្ត្រី​ម្នាក់​ដែល​ដាច់​ចិត្ត​រៀបរាប់​ពី​ជីវិត​របស់​ខ្លួន ជួប​រឿងរ៉ាវ​យ៉ាង​ណាខ្លះ​នៅ​ប្រទេស​កូរ៉េ​នោះ សូម​ស្ដាប់​នាង គង់ ចាន់​រដ្ឋា ច្រៀង​ដូច​តទៅ៖


បទ” ទឹក​ភ្នែក​ស្រី​ខ្មែរ​យក​ប្ដី​កូរ៉េ” ជា​រឿងរ៉ាវ​ពិត