Sunday, September 22, 2013

លោក​អ្នក​ប្រហែល​ជា​មានចំណាប់​អាម្មណ៍ខ្លះ ហើយ​នៅ​ពេល​ដែល​បាន​លឺ​តំណឹង​មួយ​នេះ ។ ដោយ​សារ​ក្រុម​ហ៊ុន​ Apple ទើប​តែ​បាន​បញ្ចេញ​ទូរស័ព្ទ​ជំនាន់​ចុង​ក្រោយ​របស់​កាល​ពី ២​ថ្ងៃ​មុន​នេះ ក្រុម​ហ៊ុន​ Samsung បាន​បញ្ចេញ​ជំនាន់​ចុង​ត្រកូល​ Galaxy របស់​ខ្លួន​ផង​ដែរ​ នោះ​ធ្វើ​ឲ​មាន​ភាព​រអៀង​ចិត្ត​សំរាប់​ អ្នក​ប្រើ​ប្រាស់ មិន​ដឹង​ថា​ត្រូវ​ទិញ​មួយ​ណា​មុន​នោះ​ទេ ។

យោង​តាម​គេ​ហទំព័រ​ទូរស័ព្ទហាក់​សែ​ដែល​ល្បី​ល្បាញ​នៅ​ប្រទេស​កម្ពុជា​ បាន​ដាក់​បង្ហាញ​លក់​នៅ Samsung Galaxy Note3 ក្នុង​តម្លៃ​ $៧១០,០០ ដែល​តំលៃ​ហាក់​ដូច​ជា​ទាប​ជា​តម្លៃ​របស់​ IPhone 5S យ៉ាង​ខ្លាំង ។

មាន​បំពាក់​ដោយ​អេក្រង់ Super AMOLED capacitive touchscreen, 16M colors រួម​ជាមួយ​ទំហំ 5.7 inches ហើយ​បំពាក់​ដោយ​កាំម៉ារ៉ា​ ១៣​ មេហ្គា​ផិចស៊ិល ដែល​អាច​ថត​រូប​បាន​យ៉ាង​ច្បាស់​ល្អ នឹង​ត្រ​ជាក់​ភ្នែក ។

ពិសេស​ជាង​នេះ​ទៀត​វា​បាន​ភ្ជាប់​មក​ជា​មួយ​នឹង Memory Ram 3Gb ដែល​មាន​សមត្ថ​ភាព​អាច​ទប់​ទល់​មិន​ឲ​ទូរស័ព្ទ​លោក​អ្នក​ គាំង​នៅ​ពេល​ដែល​លោក​អ្នក​លេង​ Game នឹង​ផ្ទុក​ទិន្នន័យ​ច្រើន បាន​។

វា​មាន​បី ពណ័​សំរាប់​ឲ​លោក​អ្នក​ជ្រើស​រើស ពណ័​សរ ពណ័​ផ្កា​ឈូក នឹង ពណ័​ខ្មៅ ។

ទូរស័ព្ទដៃ​ម៉ាក Samsung បញ្ចេញ​ Galaxy Note3 មាន​លក់​នៅ​កម្ពុជា​ហើយ