Thursday, September 12, 2013

តាមប្រភពព័ត៌មាន ពីគេហទំព័រ Hollywood បានឲ្យដឹងថា នាង Miley Cyrus ស្លៀកពាក់សិចស៊ី បញ្ចេញសាច់គូថមួយចំហៀង ជាសាធារណៈ នៅទីក្រុងឡុងដ៏ កាលពីថ្ងៃទី ១១ ម្សិលមិញនេះ។
បន្ទាប់ពីស្រាតថត បទចម្រៀងថ្មីដែលមានចំណងជើងថា “Wrecking Ball” របស់ខ្លួនរួចមក តារាចម្រៀងស្រី Miley Cyrus ស្រាប់តែព្រលែងខ្លួន ដោយពាក់តែអាវទ្រនាប់ពណ៌ខ្មៅ ជាមួយខោខ្មៅ ដោយម្ខាងរឹបស្តើងឆ្លុះឃើញសាច់គូថតែម្តង។ ចំពោះឈុតដ៏សិចស៊ីនេះ តារាចម្រៀងស្រី Miley Cyrus បានប្រាប់ថា “នាងមិនបានស្លៀកខោក្នុងនោះទេ”។
ជាមួយគ្នានេះ បទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Wrecking Ball” មានអ្នកចូលទស្សនាដល់ទៅ ១៩.៣ លាននាក់ ក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ៕

ប្រភពពី៖LookingToday

អស្ចារ្យមែន..! នាង Miley Cyrus ចេញ​ក្រៅ​អត់ស្លៀកខោ​ក្នុង..!