Saturday, September 21, 2013

ក្រុម​ហ៊ុន ​APPLE ដែល​ជា​ក្រុម​ដែល​ល្បី​ល្បាញ​មាន​ឈ្មោះ​បោះ​សំ​លេង​នៅ​លើ​ពិ​ភព បាន​បញ្ចេញ​​ផលិត​ផល​ថ្មីរបស់​ខ្លួន​មក​លើ​ទី​ផ្សាអន្តរជាតិភ្លាម ​ធ្វើ​ឲ​មាន​ការ​កក្រើក​ដល់​អតិជន​ទូទាំង​ពិភព​លោក ហើយ​ឥ​ឡូវ​បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ គឺ​ក្នុង​ហាង​មួយ​ធំៗ នៅ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ល្ងាច​មិញ​នេះ ។

បើ​តាម​តម្លៃ​របស់​វា​​លោក​អ្នក​ដឹង​ហើយ​ប្រាកដ​ជា​និយាយថា "ថ្លៃ​ណាស់​លោក​អើយ! " ជាក់​ជា​មិន​ខាន​ទេ ។ តែ​ទោះ​ជា​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ​ក៏​ត្រូវ​តែ​ទិញ​ដែល ព្រោះ​តែ​រូប​រាង​ដ៏​ស្អាត របស់​វា ធ្វើ​ឲ​អ្នក​ប្រើ​ប្រាថ្នា​ចង់​បាន​គ្រប់​ៗ គ្នា ។

តម្លៃរ​បស់ IPhone 5S នៅ​ក្នុង​ហាង អង្គរ​មាស​បាន​បង្ហា្​តម្លៃ​លើ​គេហទំព័រ​ខ្លួន $980.00 សំរាប់ IPhone 5S ពណ័​ខ្មៅ នឹងសំរាប IPhone 5S ពណ័មាស​វិញ​មាន​តម្លៃ​រហូត​ដល់ $1,455.00 ឯណោះ ។ មិនដឹង​ថា​អ្នក​ណាខ្លះ​មាន​សំណាង​បាន​ប្រើទួស័ព្ទមួយ​នេះ ដំបូង​គេ​នោះ​ទេ ។

ចំណែក​ឯ​តម្លៃ​របស់​IPhone 5C វិញ​ក៏​មិន​សូវ​ខុស​តម្លៃ​ពី​ IPhone 5 ឥ​ឡូវ​នេះ​ប៉ុន្មាន​ដែល​ គឺ​វា​មាន​តម្លៃ $670.00 ។

តើ​លោក​អ្នក​ចង់​បាន​ទូរ​ស័ព្ទប្រភេទមួ​យ​ណា​ប្រសិន​បើ​លោក​អ្នក​សំរេចចិត្តទិញ​របស់​ទាំង​ពីរខាង​លើ?




តម្លៃរបស់ IPhone 5S នឹង IPhone 5C នៅកម្ពុជា​