Friday, September 27, 2013

ប្រភព៖Lookingtoday
អាម៉េរិក៖  ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាម៉េរិក បាននិយាយថា ក្មេងស្រីដែលតែងតែ ទទួលទានសណ្តែកដី អាចការពារការកើតឡើង នៃជំងឺមហារីកសុដន់ នៅពេលដែលពួកគេ មានអាយុ ៣០ឆ្នាំ។
លោកវេជ្ជបណ្ឌិត Dr. Graham Colditz នៃមហាវិទ្យាល័យ នៃទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ស្ត្រីភាគច្រើនតែងតែ មានឱកាសនៃ ការប្រឈមមុខ នឹងការកើតជំងឺ មហារីកសុដន់ ប្រសិនបើគ្មានវិធី ការពារនោះទេ។
ការសិក្សាដែលត្រូវបាន ចេញផ្សាយនៅក្នុងសៀវភៅ ទស្សនាវដ្តីស្រាវជ្រាវ និង ព្យាបាលជំងឺមហារីក បានបង្ហាញឲ្យឃើញថា មានក្មេងស្រី ៣នាក់ដែលមាន អាយុចាប់ពី ៩ ទៅ ១៥ ឆ្នាំ ដែលជាធម្មតាចូលចិត្ត ទទួលទានសណ្តែកដី ដែលអាចកាត់បន្ថយអត្រា នៃការកើតជំងឺមហារីក សុដន់ដល់ទៅ ៣៩ភាគរយ នៅពេលដែលពួកគេ ឈានចូលដល់អាយុ ៣០ឆ្នាំ។
ការស្វែងរកត្រូវបាន ពឹងផ្អែកទៅលើប្រវត្តិ ខាងផ្នែកសុខភាព របស់ក្មេងស្រីជនជាតិ អាម៉េរិកជាងថ ៩០០០នាក់ ។ បន្ទាប់មកទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញ អ្នកស្ម័គ្រចិត្តមួយចំនួន ដោយឲ្យពួកគេទទួលទាន សណ្តែកដី នៅក្នុងរយៈពេល ២ដង ក្នុងមួយសប្តាហ៍ ហើយលទ្ធផល បានបង្ហាញថា ពួកគេអាចកាត់បន្ថយ អត្រាគ្រោះថ្នាក់នៃ ការកើតជំងឺ មហារីកដល់ទៅ ៣៩ភាគរយ បើប្រៀបទៅអ្នក ដែលមិនដែល ទទួលទានសោះ៕

ក្មេងស្រី​ដែល​ចូលចិត្ត​ញុំា​សណ្តែកដី​ អាច​ការពារ​ជំងឺ​មហារីក​សុដន់​