ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយពាក្យបោះឆ្នោតចប់រួចរាល់ ហើយការប្រកាសលទ្ធផលនេះ នឹងត្រូវផ្សាយតាមទូរទស្សន៍ និងវិទ្យុជាតិ និងគេហទំព័រគ.ជ.បផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១២ សីហា កន្លងទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាស លទ្ធ ផលបណ្តោះអាសន្ន នៃការបោះឆ្នោត ជាតិអណត្តិទី៥។ ក្រោយការ លទ្ធ ផលប្រកាសនោះភ្លាម មានគណបក្សនយោបាយមួយចំនួន ពិសេសគណបក្សសង្គ្រោះជាតិ មិនពេញចិត្ត នឹងប្រកាសដាក់ប្ដឹងទាស់ នឹងលទ្ធផលបោះឆ្នោតនេះទៅ គ.ជ.ប។ លទ្ធផលដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រច្រើនជាងបក្សសង្គ្រោះជាតិ៕
ប្រភពពី៖ KhmerOnlineNews