Wednesday, September 25, 2013

ប្រភព៖ដើមអំពិល
ប៉េកំាង៖ បើតាមក្រសួង មហាផ្ទៃរបស់ប្រទេស ម៉ិកស៊ិក បានឲ្យដឹងថា តួលេខអ្នកស្លាប់ ដោយព្យុះត្រូពិច ម៉ានូអែល និងអ៊ីងហ្គ្រីដ បានកើន ឡើងដល់ ១៣០នាក់ហើយ បន្ទាប់ពីគេបានរកឃើញ សាកសពថែមទៀត ពី ការរអិលបាក់ដី ក្នុងនោះប្រជាជនចំនួន ៦៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន និងត្រូវបានគេជឿជាក់ថា សា្លប់ផង ដែរ បន្ទាប់ពីការរអិលបាក់ដី កើតឡើងនៅភូមិ ឡា ពីនតាដា ភាគខាងកើតរដ្ឋ ហ្គ័ររ៉េរ៉ូ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៣ថា បំណាក់ដី និងទឹកជំនន់ បានកប់ផ្ទះប្រជាជន និងធ្វើឲ្យខូចខាតផ្លូវហាយវ៉េក្នុងរដ្ឋចំនួនពីរ របស់ប្រទេសម៉ិកស៊ិក។ ភ្នាក់ងារជួយសង្គ្រោះ របស់រដ្ឋនៅតែព្យាយាមដើម្បីបញ្ចៀសការខូចខាត។ ចំណែកនៅរដ្ឋ ហ្គ័ររ៉េរ៉ូ ត្រូវបានរងការវាយប្រហារដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ ជាមួយនោះដែរ ទីក្រុងចំនួន ៣១២ ក្នុងរដ្ឋចំនួន ១៤ បានប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លំាងបណ្តាលមកពីព្យុទំាងពីរនេះ។ ចំណែក ប្រជាជនប្រហែល ៥៩.០០០នាក់ កំពុងជម្លៀសខ្លួនទូទំាងប្រទេស ខណៈ ៣៩.០០០នាក់ទៀត កំពុងរស់នៅក្នុងជំ រុំបណ្តោះអាសន្ន។ ពាក់ព័ន្ធនឹងបញ្ហាគ្រោះមហន្តរាយធម្មជាតិនេះដែរ គឺបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ១,២លាននាក់ ក្នុង ចំនួនសរុបទំាងអស់ ២៤លាននាក់ នៃរដ្ឋទំាង៣២របស់ម៉ិកស៊ិក ហើយប្រធានាធិបតីម៉ិកស៊ិកលោក អ៊ីនរិក ភីណា នៀតូ បានស្នើទៅកាន់សភាដើម្បីបង្កើនថវិកាសម្រាប់ជួយសង្គ្រោះបន្ទាន់ផងដែរ ៕

ព្យុះវាយប្រហារ ម៉ិកស៊ិក អ្នកស្លាប់កើន ឡើងដល់ ១៣០នាក់