ប្រភព៖khmeronlinenews
សុខភាពល្អអាស្រ័យលើកត្តាច្រើនយ៉ាង ដូចជារបបអាហារ លំហាត់ប្រាណ និងសិច ជាដើម ។ បើនិយាយពីសិចវិញ វាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព ដែល ក្នុងនោះធ្វើឲ្យសុខភាពបេះដូងដើរបានល្អកាត់បន្ថយស្ត្រេស (stress) សម្រស់ក្មេងជាងវ័យ-ល- ។
ប៉ុន្តែ យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ ការរួមសិចនាពេលព្រឹកព្រលឹមទើបតែភ្ញាក់ពីដំណេក កាន់តែធ្វើឲ្យសុខភាពអ្នក និងដៃគូ ល្អរឹងមាំជាងមុន ។ ចង់ដឹងថា មានគុណប្រយោជន៍យ៉ាងណានោះ សូមតាមដានខាងក្រោម៖
១. បេះដូងរឹងមាំ
មនុស្សមួយចំនួនធំជ្រើសយកការហាត់ ប្រាណនាពេលពេលព្រឹក ដើម្បីមានសុខភាពល្អ ពោលគឺបេះដូងរឹងមាំ និងបញ្ចេញជាតិពុលពីក្នុងខ្លួនតាមរយៈញើស ។ ប៉ុន្តែ អ្វីមិនស្មានដល់នោះគឺថា ការរួមសិចពេលព្រឹក គឺជាការហាត់ប្រាណមួយប្រភេទដែរ ដែលជួយសម្រួលដល់ចង្វាក់បេះដូងដើរបានល្អ ការពារជំងឺគាំងបេះដូង មិនចាញ់ការហាត់ប្រាណរត់ត្រឹកៗប៉ុន្មានទេ ។
២. ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងលើសឈាម
យោងតាមការសិក្សាស្រាវជ្រាវរបស់ សកលវិទ្យាល័យ Queen’s University Belfast នៅទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង បានឲ្យ ដឹងថា សិចពេលព្រឹកកាត់បន្ថយលទ្ធភាពនៃការកើតជំងឺដាច់សរសៃឈាមក្នុងខួរ ក្បាល ដោយវាជួយសម្រួលដល់ចលនាឈាមរត់ក្នុងរាងកាយបានល្អ ហើយជាលទ្ធផលធ្វើឲ្យសម្ពាធឈាមចុះ ពោលគឺគ្មានជំងឺលើសឈាម ។ ម្យ៉ាងទៀត សិចពេលហ្នឹង ក៏កាត់បន្ថយអាការៈឈឺ ឬរលាកសន្លាក់ឆ្អឹង ផងដែរ ។ កាន់តែពិសេសនោះគឺ កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ដោយសារតែសិចមួយវគ្គៗ ដុតកម្ដៅកាឡូរី (ជាតិស្ករ) ៣០០ កាឡូរី ។
៣. មានអារម្មណ៍ស្រស់ស្រាយ
ចាប់ផ្ដើមថ្ងៃរបស់អ្នក ដោយផ្ដើមចេញពីការរួមសិចនាពេលព្រឹក មុនទទួលទានអាហារពេលព្រឹក តែ កាហ្វេ និងមុនចេញទៅធ្វើការ ធ្វើឲ្យអ្នក និងអ្នកដៃបញ្ចេញអ័រម៉ូនឈ្មោះ oxytocin ដែលអរម៉ូននេះបណ្ដាលឲ្យអ្នកមានអារម្មណ៍ល្អ ស្រស់ស្រាយ ស្រឡាញ់ដៃគូកាន់តែខ្លាំង និងទឹកមុខស្រស់បស់នៅកន្លែងធ្វើការ ទៀតផង ។
៤. រក្សាសម្ផស្ស
សិចពេលព្រឹក ត្រូវគេ រកឃើញថា ជាគ្រឿងកែសម្ផស្សបែបធម្មជាតិដ៏ប្រសើរបំផុត ។ វាធ្វើឲ្យទឹកមុខក្រហមស្រស់ថ្លា មានសាច់មានឈាម សក់ភ្លឺរលោង ស្បែកទន់មានសំណើម ក្រចករឹងមាំ ដោយសារពេលរួមសិចម្ដងៗ វាបង្កើនអ័រម៉ូនភេទញីអឺសត្រូសែន និងអ័រម៉ូនសំខាន់ៗចាំបាច់ផ្សេងៗទៀត ដែលមានប្រយោជន៍ដល់សម្ផស្ស ។