ប្រភព៖វត្តភ្នំ
ក្រុងញូវយ៉ក ៖ ការសិក្សាស្រាវជ្រាវថ្មីក្នុងព្រឹត្តិបត្រស្រាវជ្រាវ Journal of Sex បានបង្ហាញថា គូស្នេហ៍មានសម្ព័ន្ធភាពតាមគន្លងប្រពៃណី ជាលក្ខណៈប្ដីប្រពន្ធ មិនត្រឹមតែមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលខ្លាំងក្លាជាងដៃគូ លើគ្រែមួយគ្រាប៉ុណ្ណោះទេ គឺពួកគេថែមទាំងទទួលបាននូវលទ្ធផលគាប់ចិត្តខាងជីវិតសិចទៀតផង។
ក្រុមអ្នកស្រាវជ្រាវធ្វើការស្ទាបស្ទង់មតិលើអត្រាមនុស្សចំនួន ៣៧៦នាក់ ហើយលទ្ធផលបានបង្ហាញថា គូស្នេហ៍ទំនាក់ទំនងតាមប្រពៃណីមានសម្ព័ន្ធភាពលើគ្រែស្អិតល្មួត និងកក់ក្ដៅជាងដៃគូដែលរួមភេទជាមួយអ្នកមិនសូវស្គាល់។ បណ្ឌិតសង្គមចិត្តសាស្ត្រ ចេស្ទីន ឡេមីលឺ មកពីសាកលវិទ្យាល័យហាវើតបាននិយាយថា មូលហេតុនៃការទទួលបានសុភមង្គលប្រសើរនោះគឺវាពាក់ព័ន្ធទៅនឹងការ ប្រាស្រ័យគ្នាក្នុងជីវិតរស់នៅ។
គូស្នេហ៍រួមរស់តាមគន្លងប្រពៃណីមានការបើកចំហចិត្តច្រើនជាពិសេស ពួកគេអាចពិភាក្សារឿងសិចយ៉ាងបើកចំហ។ ការពិភាក្សាពីតម្រូវការនិងចំណូលចិត្តរៀងៗខ្លួនអាចធ្វើឲ្យពួក គេបំពេញចំណង់គ្នាទៅវិញទៅមកបានល្អ។ រីឯដៃគូរួមភេទខាងក្រៅផ្ទះហាក់មិនសូវមានភាព ស្រណុកសុខស្រួលលើគ្រែទេ ម្យ៉ាងដោយសារតែការភ័យខ្លាចឆ្លងរោគ ការមិនទុកចិត្តគ្នា និងការប្រើស្រោមអនាម័យជារនាំងការពារជាដើម៕