Monday, September 16, 2013

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបដិសេធលិខិតមួយច្បាប់ ត្រូវបានគេចែកចាយនៅទីលាន ប្រជាធិបតេយ្យ និងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារគាំទ្រលទ្ធផលឆ្នោត តែស្នើសុំសម្តេចតេ  ជោ ធ្វើតាមសំណើរបស់ខ្លួន ៥ចំណុច។
នៅក្នុងលិខិតដែលរូបនិមិត្តសញ្ញា និងប្រថាប់ត្រាគណបក្សសង្រ្គោះជាតិ ដែលបានធ្វើនៅថ្ងៃទី១៥ ខែកញ្ញា ផ្ញើជូន  សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារគាំទ្រលទ្ធផលបោះឆ្នោត និងគោរពតាមព្រះរាជសារ របស់ព្រះ មហាក្សត្រ   ចុះថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៣ ប៉ុន្ដែសម្ដេចត្រូវទទួលយក និងធ្វើតាមការទាមទារទាំង ៥ចំណុច របស់ខ្លួន រួម  មាន ទី១. ស្នើសុំឱ្យមានការកែទម្រង់ ប្រព័ន្ធគ.ជ.ប ទី២. ស្នើសុំឱ្យមានការ កែទម្រង់ ប្រព័ន្ធយុត្ដិធម៌ ទី៣. ស្នើសុំ  ឱ្យ មានការកែទម្រង់ប្រព័ន្ធព័ត៌មាន ទី៤. ស្នើសុំឱ្យមានការកែទម្រង់ប្រព័ន្ធច្បាប់ និងអង្គ ភាពប្រឆាំងអំពើពុក រលួយ និងទី៥. ស្នើសុំឱ្យមានឈ្មោះ លោក សម រង្ស៊ី មានឈ្មោះចូលរួម ប្រជុំ សភាលើកដំបូង នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៣។
នៅក្រោយបែកធ្លាយលិខិតជាសាធារណៈនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បាន បញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លីថា ជាលិខិតក្លែងក្លាយ។
សូមបញ្ជាក់ថា ការបែកធ្លាយលិខិតគឺស្របពេលដែលថ្នាក់ដឹកនាំកំពូលនៃប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះ  ជាតិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បើកិច្ចពិភាក្សារបស់ខ្លួននៅវិមានរដ្ឋសភានាព្រឹក  ថ្ងៃទី១៦ ខែកញ្ញា នេះ៕

_________________________
ប្រភពអត្ថបទ៖ដើមអំពិល

មន្ត្រីគណបក្ស សង្គ្រោះជាតិ បដិសេធលិខិត គាំទ្រលទ្ធផល បោះឆ្នោត ដោយស្នើសុំ សម្ដេចតេជោ ធ្វើតាមសំណើ ៥ចំណុច