អាមេរិក : សារព័ត៌មានបរទេសនានា បានចុះផ្សាយថា លោក Isaiah Webb ឬគេហៅថា Mr. Incredibeard មកពីទីក្រុង San Francisco បានបង្ហាញពីពុកមាត់ ដ៏វែងរបស់គាត់ ទាក់ទាញការចាប់អារម្មណ៍ យ៉ាងច្រើន ពីមនុស្សដែលបានទស្សនារូបភាព របស់គាត់ នៅលើ គេហទំព័រមួយ។
លោក Isaiah បានបង្ហាញពីស្ទីល ដាក់វត្ថុផ្សេងៗដោយប្រើ ពុកមាត់របស់គាត់ ដូចជាដាក់នំហេមបឺហ្គឺរ ទឹកក្រូច និងមី ជាដើម នៅលើពុកមាត់ ប្រៀបបីដូចវាជា ចានដាក់របស់ញ៉ាំអ៊ីចឹងដែរ។ Isaiah Webb ឬ Mr. Incredibeard បានបង្ហោះរូបនៅលើ Instagram នូវស្ទីល ប្លែកៗនៃការប្រើពុកមាត់ ហើយទទួលបាន ការចូលទស្សនាប្រមាណ ២សែននាក់៕