លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះ មានឈ្មោះ ធី ចិន អាយុ ១៣ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយ មានជ័យ មានមុខរបររើសអេតចាយ។
លោកបានបន្តថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានដើរឆ្លងផ្លូវ នៅចំណុចខាងលើ ដើម្បីរើសសំបក កំប៉ុង ភ្លាមនោះមានរថយន្តកាមរី១គ្រឿង ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ សៀមរាប 2A:0270 បានបុកក្មេងប្រុស នោះប៉ើងដូចសី អូសជាង១០ម៉ែត្រ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ រួចអ្នកបើកបរ បានទុករថយន្តចោល ហើយ រត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកក្មេងប្រុសរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបាននគរបាល នាំយកទៅរក្សារទុក ដើម្បីចាត់ការតាមច្បាប់៕
ប្រភពពី៖ដើមអំពិល