ប្រភព៖lookingtoday
ក្រុងឡុងដ៍៖ ការធ្វើចរាចរណ៍ តាមផ្លូវអាកាស នឹងកើនឡើងចំនួន ៤,៧ ភាគរយប្រឆាំឆ្នាំ ដែលតម្រូវឲ្យមាន អ្នកដំណើរ ចំនួន២៩.២២០នាក់ និងយន្តហោះ ដឹកអ្នកដំណើរចំនួន ២៩ពាន់គ្រឿង ក្នុងពេលអនាគត។ នេះបើយោង តាមការលើកឡើងរបស់អ្នកតម្លើងយន្តហោះ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា ដោយផ្នែកអាកាសចរណ៍ កំពុងមានការកើនឡើង ដែលអនុញ្ញាឲ្យការធ្វើដំណើរ កាន់តែមានភាពងាយស្រួល។
ប្រភពដដែលបានឲ្យដឹងថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងកើនឡើងនូវ ចំនួនមនុស្សឋានៈខ្ពស់ ភាពងាយស្រួល ក្នុងការធ្វើដំណើរ ការរីកចម្រើន ផ្នែករបស់ទីក្រុង ទេសចរណ៍ ការផ្លាស់ប្តូរទីលំនៅ ជាកត្តាដែលបង្កើននូវ ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ធ្វើដំណើរពីតំបន់ មួយទៅតំបន់មួយ។
នៅឆ្នាំ២០៣២ អាស៊ីប៉ាស៊ីភិច នឹងឈានមុខគេលើ ពិភពលោកផ្នែកចរាចរណ៍ ជាងទ្វីបអឺរ៉ុប និងអាហ្រ្វិក ខាងជើងទៅទៀត។ បច្ចុប្បន្ន មានប្រជាពលរដ្ឋចំនួន ១ភាគ៥ដែលបានធ្វើ ដំណើរតាមយន្តហោះ ជារៀង រាល់ឆ្នាំ ដោយឡែកនៅឆ្នាំ២០៣០ ចំនួនមនុស្សដែល ធ្វើដំណើរតាមយន្តហោះ នឹងមានការកើន ឡើងរហូតដល់ ២ភាគ៣។ នេះជាការលើកឡើង របស់លោក John Leahy ប្រធានប្រតិបត្តិ ផ្នែកទំនាក់ទំនងអតិថិជន អាកាសចរណ៍។
លោកបានបន្តថា ការកើនឡើងផ្នែកធ្វើ ដំណើរតាមយន្តហោះ មានន័យថា ចំនួនអ្នកធ្វើដំណើរ នឹងកើនឡើងពីចំនួន ២,៩ពាន់លាននាក់ ទៅដល់៦,៧ពាន់លាននាក់ ក្នុងឆ្នាំ២០៣០ខាងមុខ។ ចំណុចនេះ បានបញ្ជាក់ យ៉ាងច្បាស់ថា ផ្នែកអាកាសចរណ៍ បានដើរតួនាទីយ៉ាង សំខាន់ក្នុងផ្នែកសេដ្ឋកិច្ច៕