Tuesday, September 3, 2013

ប្រភពពី៖Lookingtoday
អាមេរិក៖ យោងតាមប្រភពព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទប៉ុនប៉ងរួមភេទ ជាមួយក្មេងស្រីម្នាក់ ជាអនីតិជននៅក្នុងរដ្ឋ Oklahoma ។
Castillo ជាអតីតបុគ្គលិកនៅព្រះវិហារគ្រឹស្តមួយ គេបានផ្ញើសារទៅកាន់ ក្មេងស្រីម្នាក់អាយុ ១៤ឆ្នាំ ដើម្បីស្នើសុំរួមភេទជាមួយនាង។ ក្រោយមក Castillo ក៏ត្រូវចាប់ខ្លួន ហើយគេអាចប្រឈមនឹង ការជាប់ពន្ធនាគារចំនួនពី ៣ ទៅ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១ម៉ឺនដុល្លារទៀតផង ដោយគ្មានការធានាខ្លួនឡើយ។ ការកាត់ទោស Castillo នឹងធ្វើឡើងនៅខែក្រោយ៕

ជាប់​គុក​ព្រោះ​តែ​ផ្ញើសារ សុំរួម​ភេទ​ជាមួយ​ក្មេងស្រី​អាយុ ១៤ឆ្នាំ