ប្រភព៖ដើមអំពិល
ភ្នំពេញ ៖ ជាថ្មីម្តងទៀត គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសធ្វើមហាបាតុកម្ម នៅទូទាំង ប្រទេសនៅ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ដោយមិនខ្វល់ពីការគំរាមបង្ហោះខ្សែអាត់សំឡេង របស់សម្តេចតេជោ ហ៊ុន សែននោះឡើយ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣នេះថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្មមួយនៅទូទាំងប្រទេស ដើម្បីបញ្ជាក់ពីគោលជំហររបស់គណបក្ស CNRP ជូនចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ចំពោះការចូលរួមធ្វើមហាបាតុកម្មរបស់ប្រជាពលរដ្ឋ នៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ នេះ គេមិនអាចកំណត់ពីចំនួននៃការចូលរួមរបស់ប្រជាពរដ្ឋនោះទេ ដោយការធ្វើមហាបាតុកម្មនេះ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដោយស្ម័គ្រចិត្ត។
លោក បន្តថា ការគំរាមបង្ហោះខ្សែអាត់សំឡេងក្នុងកិច្ចប្រជុំដឹកនាំដោយលោក សម រង្ស៊ី ពីសំណាក់ សម្តេច តេជោ នោះវាមិនបានប៉ះពាល់ ដល់គណបក្សសង្គ្រោះជាតិទាល់តែសោះ ព្រោះគណបក្សធ្វើអ្វីមួយដោយតម្លា ភាពគ្មានគំនិតទុច្ចរិតនោះទេ។ ប៉ុន្តែបើមានការចាក់សំឡេង គឺគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យចាក់សំឡេងទាំង ស្រុងតែម្តង កុំកាត់តនាំឲ្យពិបាកយល់ ហើយមួយវិញទៀតនោះនៅពេលប្រជុំលើកក្រោយ សុំឲ្យមានការផ្សាយ ផ្ទាល់តាមទូរ ទស្សន៍។
លោក យ៉ែម បុញ្ញឫទ្ធិ បន្តទៀតថា នៅសប្តាហ៍ក្រោយគណបក្សសង្គ្រោះជាតិ នឹងធ្វើការជូនដំណឹងទៅកាន់ សាលារាជធានីភ្នំពេញ ព្រោះគណបក្ស នឹងរៀបចំធ្វើបាតុកម្មនេះចំនួនពីរលើក ដោយនៅថ្ងៃទី៦ ខែតុខាងមុខ នេះ គណបក្សនឹងជួបជាមួយប្រជាពលរដ្ឋបញ្ជាក់ពីគោលជំហរ និងបន្តការទាមទាររបស់បក្សជូនមហាជនខ្មែរ និងមួយទៀតគណបក្សនឹងរៀបចំធ្វើញត្តិប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ នឹងជួបជុំជាមួយប្រជាពលរដ្ឋជាថ្មីទៀត ដើម្បីយកញត្តិទៅជូនអង្គការ សហប្រជាជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា “បន្ទាប់ពីការដាក់ញត្តិ យើងនឹងរងចាំមើលថា ស្នាមមេដៃដែលតំណាង ប្រជាពលរដ្ឋ ហើយអង្គការសហប្រជាជាតិមានមតិយោបល់យ៉ាងម៉េច ប៉ុន្តែរហូតមកដល់ឥឡូវ យើងឃើញ តំណាងរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងសំណូមពរឲ្យសភាឈ្នះឆ្នោតទាំងពីរ អាចចូលរួមប្រជុំ ហើយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅកម្ពុជាឲ្យចប់រួចរាល់ដោយសន្តិវិធីសិន”។
លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការដាក់ញត្តិនោះ គឺគណបក្សសង្គ្រោះជាតិ ចង់ឲ្យអង្គការសហ ប្រជា ជាតិដោះស្រាយបញ្ហាវិបត្តិនៅកម្ពុជា ជៀសវាងសភានៅពេលប្រជុំមានបក្សតែមួយដែលនាំឲ្យ មានផល ប៉ះ ពាល់ដល់ប្រទេសជាតិកម្ពុជា។ គណបក្សសង្គ្រោះជាតិនៅតែបន្តទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ មួយ ដើម្បីស្វែងរកការពិតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគំរាមបង្ហោះខ្សែអាត់សំឡេង នៃកិច្ចចរចា ដែលលោក សម រង្ស៊ី ទទួលស្គាល់លទ្ធផលឆ្នោត មិនទាមទារបង្កើត គណៈកម្មការឯករាជ្យ ព្រមទាំងគាំទ្រសម្តេចជានាយករដ្ឋមន្រ្តី ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា កងទ័ពអាច នៅគ្រប់ទីកន្លែង ក្នុងដែនអធិបតេយ្យភាពកម្ពុជា ដើម្បីការពារព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
លោកក៏បានបញ្ជាក់ផងដែរថា ការធ្វើមហាបាតុកម្មទូទាំងប្រទេស អាចធ្វើទៅបាន តែស្ថិតនៅក្រោមក្របខណ្ឌច្បាប់។ លោកក៏បានបញ្ជាក់ផង ដែរថា ការធ្វើមហាបាតុកម្មទូទាំងប្រទេស អាចធ្វើទៅបាន តែស្ថិតនៅក្រោម ក្របខណ្ឌច្បាប់ បើក្រៅក្របខណ្ឌច្បាប់ មិនបាននោះទេ ហើយនេះមិនមែនជាការគំរាមនោះឡើយ ជាការការពារធិបតេយ្យបូរណភាពទឹកដី៕

.jpg)