ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូមួយគ្រឿងពីជនរងគ្រោះ គូសង្សារ កាលពីវេលា ម៉ោង ២៤ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ភិន ដារ៉ា
ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់ នៅផ្ទះជួល ខាងក្រោយ វត្តស្ទឹងមានជ័យ
ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង នារីត្រូវជាសង្សារមានឈ្មោះ
ចន្ថា អាយុ ២០ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ហើយពួកគេ បានជិះម៉ូតូម៉ាក CBR
ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ ឌុបគ្នាចេញពីកោះពេជ្រ ត្រឡប់ ទៅផ្ទះវិញ
ប៉ុន្តែពេលជនរងគ្រោះ ជិះម៉ូតូមកជិតដល់ផ្ទះនារី ជាសង្សារ ស្រាប់តែលេចមុខ ជនសង្ស័យចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយ កាំភ្លើង១ដើម ជិះម៉ូតូធុនធំមួយគ្រឿង មក ក្បែរជនរងគ្រោះ
ហើយបានដកកាំភ្លើងបាញ់១គ្រាប់ ត្រូវបញ្ឆិតភ្លៅខាងស្តាំ របស់ឈ្មោះ ភិន ដារ៉ា
បណ្តាលឲ្យរងរបួសស្រាល ហើយចំណែកក្រុមចោរប្លន់ បាន ដណ្តើមយកម៉ូតូ របស់ជនរង គ្រោះជិះគេចខ្លួ នដោយសុវត្ថិភាព ។ ភ្លាមៗនោះ នារីរងគ្រោះបានស្រែកឆោមឡោ បង្កឲ្យ មានការភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋា ន ចុះមកអន្តរាគមន៍ដល់កន្លែ ងកើតហេតុ។
ក្រោយកើតហេតុ គេសង្កេតឃើញ មាគួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃ
បច្ចុប្បន្នជនជនរងគ្រោះ បាន