រាជធានីភ្នំពេញ ៖ រថយន្តអូឌី ពណ៌ខ្មៅ
១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AB-1688 បើកបរដោយបុរសម្នាក់
ខណៈដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុកម៉ូតូកូនទា ១គ្រឿង
ក៏បានព្យាយាមបើករត់គេច
ស្រាប់តែជ្រុលចង្កូតទៅបុកបង្គោលភ្លើងបាក់ដាច់ ១ដើម
បណ្តាលឲ្យរថយន្តឆេះយ៉ាងសន្ធោសន្ធៅជាមួយម៉ូតូដែលគាបខាង
ក្រោមរថយន្ត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២
និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ កញ្ញា ២០១៣
នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២
ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា
មុនពេលកើតហេតុគេបានឃើញរថយន្តអូឌី ១គ្រឿង
បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច
តាមបណ្តោយផ្លូវលេខ១៣៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២
ខណ្ឌចំការមន ខណៈមកដល់មុខហាងការ៉ាអូខេឡុចសារី
រថយន្តបានបុកនឹងម៉ូតូកូនទា ១គ្រឿង ជិះដោយបុរសម្នាក់
បណ្តាលឱ្យម្ចាស់ម៉ូតូរបួសស្រាល
ចំណែកម៉ូតូគាបជាប់រថយន្តផ្នែកខាងមុខ
ហើយរថយន្តបង្កបានព្យាយាមបើករត់ដោយអូសម៉ូតូរហូតមកដល់ជិតសា
លាបឋមសិក្សាសន្ធរម៉ុក ចំណុចមុខផ្ទះលក់សំយ៉ាប និងទ្វារ យីហោ
លី យឹមហួរ
ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឱ្យឆេះសន្ធោសន្ធៅទាំង
រថយន្ត និងម៉ូតូតែម្តង
ចំណែកអ្នកបើកបរបានបើកទ្វារឡានគេចខ្លួនបាត់ ។
ភ្លាមៗ
សមត្ថកិច្ចបានចុះអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់
ទឹកពន្លត់អស់ ១គ្រឿង ហើយក៏បាននាំយករថយន្តបង្ក
ដែលឆេះខូចខាតនោះ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕