កាលពីថ្ងៃអាទិត្យកន្លងទៅ តារាចំរៀងល្បីឈ្មោះ បោះសំលេងរបស់ អាមេរិក នាង Lady Gaga និងមិត្តបានបង្ហាញវត្តមាននៅភោជនីយដ្ឋាន Chateau Marmont នៅតំបន់ West Hollywood។
តែអ្វីដែលគួរឲ្យចាប់អារម្មណ៌នោះ គឺសំលៀកបំពាក់ដែលនាងបានស្លៀកពាក់ វាពិតជាធ្វើឲ្យគេឯងបើកភ្នែកធំៗ ព្រោះនាងមិនបានស្លៀកពាក់ខោអាវអីនោះទេ ក្រៅតែពីស្លៀកស្បៃស្តើង ដែលបង្ហាញឲ្យឃើញ កំបេះគូទទាំងគូ និងឈុតក្នុងរបស់នាងកណ្តាលវាលនោះ។
តារាចំរៀងដែលល្បីខាងរឿងអាស្រូវ ផ្នែកបែកធ្លាយរូបភាព និងវីដេអូស្រាតនេះ ហាក់មិនបានចាប់អារម្មណ៌ និងអ្នកសារពត៌មានដែលស្រាប់តែមកចោមរោមនាង ថតយករូបភាពសំលៀកបំពាក់ទាក់ភ្នែកនេះទេ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានសំញែងរាង បង្ហាញម៉ូដសម្រាប់ការថតរបស់អ្នកសារពត៌មានទៀតផង៕
ប្រភពពី នាវា