បុរសជនជាតិសាំងហ្គាពួរដែលជាប់សង្ស័យ នាំគ្រឿងញៀនចូលទៅក្នុងប្រទេសឥណ្ឌូនេស៊ីរូបនោះ មានឈ្មោះថា Abdul Wahab ត្រូវបានប៉ូលីសឃាត់ខ្លួន នៅឯប្រលានយន្តហោះ “Surabaya Juanda Airport” ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប៉ូលីសបានរកឃើញ គ្រឿងញៀនទំងន់ ៦.៦គីឡូក្រាម នៅក្នុងវ៉ាលីដាក់អីវ៉ាន់របស់គាត់។
ទោះបីជាយ៉ាងនេះក៏ដោយ លោក Abdul Wahab បានប្រាប់ឲ្យដឹងថា គាត់មិនបានដឹងថា នៅក្នុងវ៉ាលីដាក់អីវ៉ាន់របស់គាត់ មានគ្រឿងញៀនឡើយ។ គាត់បានបន្តទៀតថា មិត្តភក្តិរបស់គាត់ បានឲ្យគាត់កាន់វ៉ាលីដាក់អីវ៉ាន់នោះមក នឹងបានប្រាប់ថា នៅក្នុងនោះសុទ្ធតែជា ខោអាវក្នុងមនុស្សស្រីប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រុមប៉ូលីសរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើការស៊ើបអង្កេតអំពីរឿងនេះ ដើម្បីវែកមុខជនល្មើសពិតប្រាកដ៕
ខ្មែរឡូត