សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ផន ស៊ីផានថា អាយុ២៨ឆ្នាំ រស់នៅម្តុំផ្សារដេប៉ូ ហើយបច្ចុប្បន្ន ស្រ្តីរងគ្រោះ ត្រូវបានបញ្ជូន និងកំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត នៅឡើយទេ ចំពោះការចាក់ទៅលើស្រ្តី មានផ្ទៃ៥ខែនេះ ដោយរង់ចាំ ការស៊ើបអង្កេតជាមុនសិន របស់សមត្ថកិច្ច៕
ប្រភពពី ដើមអំពិល